ទីក្រុងប៉េកាំង៖ ជីវិតលើស្គីទឹកកក ៦៨ ឆ្នាំរបស់លោកតាអាយុ ៧៦ ឆ្នាំ

2022-02-17 17:04:42 |ប្រភព:央视网

  លោកតា ជី កាហ្វឹងមានអាយុ ៧៦ ឆ្នាំ ជាអ្នកចូលចិត្តជិះស្គី  និងជាមនុស្សពិសេសលើទីលានទឹកកក កោម៉ោ ទីក្រុងប៉េកាំង ទីលានទឹកកកមានប្រវត្តិសាស្រ្ត ២២ ឆ្នាំហើយ គាត់បានជិះស្គីនៅទីនេះរយៈពេល ២២ ឆ្នាំ ។

  នៅឆ្នាំ ១៩៩០ កូនប្រុសលោកតាបានទទួលមរណភាពដោយជំងឺគាំងបេះដូង ធ្វើឱ្យលោកតាប៉ះពាល់ស្មារតីជាខ្លាំង ប៉ុន្តែលោកតាមិនយំទេ ពេលគាត់ពិបាកចិត្ត គាត់នឹងទៅទីលានទឹកកក ។

  ពីរឆ្នាំមុន ប្រពន្ធរបស់លោកតា ជី កាហ្វឹងក៏បានទទួលមរណភាពផងដែរ ។ គាត់បានរៀបរាប់ថា “សព្វថ្ងៃនេះ ផ្ទះរបស់ខ្ញុំតែមានម្នាក់ ។” ការជិះស្គីបានក្លាយជារឿងតែមួយក្នុងជីវិតរបស់លោកតា ។

  អ្នកបកប្រែ៖刘蓉