ខ្លុយឃ្លោកខេត្តយូណានប្រទេសចិន ត្រូវបាន”ផ្លុំ”លើអាកាស!

2022-02-23 17:57:23 |ប្រភព:xinhua

  ថ្មីៗនេះ មជ្ឈមណ្ឌលអវកាសយានិកចិនបានផ្សព្វផ្សាយវីដេអូអំពីអវកាសយានិក លោក យឹ គួងហ្វូ ផ្លុំបទចម្រៀង​”bamboo in the moon night” នៅក្នុងស្ថានីយអវកាស​ចិន ។

  កាលពីមុន លោក យឹ គួងហ្វូធ្លាប់ថា គាត់នឹងយកឧបករណ៍​តន្ត្រីទៅក្នុងស្ថានីយអវកាស​ចិន សព្វថ្ងៃ យើងដឹងថា ឧបករណ៍​តន្ត្រីនេះគឺជាខ្លុយឃ្លោករបស់ស្រុកលាំងហឹ មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិជិងភូ តឹងហុង ។

  អ្នកបន្តវេន និងអ្នកចូលចិត្តខ្លុយឃ្លោកផ្លុំបទចម្រៀង”bamboo in the moon night” ជាមួយ លោក យឹ គួងហ្វូ ហើយតាមសំបុត្រ និងលិខិតអញ្ជើញជាដើម ស្វាគមន៍អវកាសយានិកមកស្រុកលាំងហឹ ។

  អ្នកបន្តវេន លោក ទូ តឹ គួងធ្វើខ្លុយឃ្លោក និងឆ្លាក់ឈ្នោះរបស់អវកាសយានិកចិន​ ៣ នាក់ ហើយផ្ញើទៅកន្លែងគេធ្វើការ ។

  ខ្លុយឃ្លោកជាឧបករណ៍តន្ត្រីបុរាណមួយ ដែលមានប្រភពពីខេត្តយូណាន បច្ចុប្បន្ន ខ្លុយឃ្លោកមានប្រវត្តិសាស្រ្តជាង ២០០០ ឆ្នាំហើយ ។

  អ្នកបកប្រែ៖刘蓉