ចំពោះអ្នកខេត្តយូណាន ផឹកស្រាផ្អែមត្រជាក់មួយចានរបស់ទីក្រុងយូស៊ីនឹងមានចាប់អារម្មណ៍សប្បាយរីករាយ ។ គ្រឿងផ្សំរបស់ស្រាផ្អែមគឺជាអង្ករដំណើប ដែលមានរសជាតិផ្អែម ។ នៅសង្កាត់ជំាងឈាននៃទីក្រុងយូស៊ី ហាងលក់ស្រាផ្អែមរបស់លោកស្រី ស៊ី ជីហ្វឹល្បីឈ្មោះណាស់ ។
ដំណើរការធ្វើស្រាផ្អែមមើលទៅស្រួល ប៉ុន្តែ បើចង់ធ្វើឱ្យស្រាផ្អែមឆ្ងាញ់ពិសា ត្រូវយកចិត្តទុកដាក់ណាស់ ។ លោកស្រី ស៊ី ប្រើប្រាស់ចង្ក្រានដី និងអុសធ្វេីស្រាផ្អែម ។ ការដាក់អង្ករដំណើបត្រាំ និងចំហុយ លើតុ រួចចាក់ទឹកត្រជាក់ និងប្រើប្រាស់ដៃកូរបាយរដំណើប ។
លោកស្រីបានរៀបរាប់ថា “ស្រាផ្អែមមានរសជាតិល្អប្រសើរ ទាមទារបរិមាណដំបែស្រាផ្អែម។”លោកស្រីទុក បាយដំណើបក្នុងពាង និងទុកក្នុងទូដាក់ចាន រួចគ្របផ្លាស្ទិច ទុកក្នុងសីតុណ្ហភាពម៉ាស៊ីនត្រជាក់ រួចបិទទ្វារ ។ តើត្រូវសីតុណ្ហភាពប៉ុន្មានអង្សាសេបាយរដំណើបឡេីងមេ ? តើត្រូវការប៉ុន្មានថ្ងៃដេីម្បីស្រាផ្អែមឆ្ងាញ់ជាងគេ ? ចំពោះសំនួរទាំងនេះ លោកស្រី ស៊ី ជីហ្វឹសាកល្បងច្រើនដង នៅចុងក្រោយ គាត់បានរកឃើញបទពិសោធន៍ដោយជោគជ័យ ។
អ្នកបកប្រែ៖刘蓉