គ្រឿងបរិក្ខារក្នុងភូមិកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងពោរពេញដោយភាពកក់ក្តៅ

2022-03-04 15:51:53 |ប្រភព:វេបសាយគុងមីង

  ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងនឹងបើកសម្ពោធនៅថ្ងៃទី ៤ ខែមីនា។ ក្នុងភូមិកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងមានគ្រឿងបរិក្ខារជាច្រើនដែលពោរពេញដោយភាពកក់ក្តៅ ។

  ក្នុងតំបន់កីឡាករពិការធ្វើសកម្មភាព មានគ្រឿងបរិក្ខារជាច្រើនធ្វើតាមតម្រូវរបស់កីឡាករពិការ ។ ភូមិកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំងនឹងផ្តល់បន្ទប់បរិក្ខារគ្មានរបាំងចំនួន ១៥៨ ក្នុងបន្ទប់ និងផ្លូវដើរបានប្រើប្រាស់វត្ថុធាតុមិនរអិល ហើយចំណុចទាញរបស់បង្អួច ប៊ូតុងហៅជួយសង្គ្រោះជាដើម ដែលមានកម្ពស់ទាប ។ ចំពោះអាហារដ្ឋានសុទ្ធតែធ្វើតាមស្ដង់ដាររបស់គណៈកម្មាធិការកីឡាអូឡាំពិកជនពិការអន្តរជាតិ បុគ្គលិកការងារបានកែកម្ពស់តុ និងកៅអីជាដើមតាមតម្រូវការ ហើយបានផ្តល់ម៉ឺនុយសម្រាប់កីឡាករពិការភ្នែកផងដែរ។ ក្រៅពីនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង សុនកនាំផ្លូវដើរតួនាទីជា”អ្នកស្ម័គ្រចិត្ត” ដើម្បីជួយកីឡាករពិការភ្នែក ។

  ប្រភព៖វេបសាយគុងមីង

  អ្នកបកប្រែ៖刘蓉