ក្រោយពីត្រឡប់មកស្រុកកំណើតតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាវិញ ហ្វូងដំរីមានស្ថានភាពល្អ

2022-03-08 18:28:21 |ប្រភព:China news

  ឆ្នាំ ២០២១ ហ្វូងដំរីអាស៊ីព្រៃមួយពីតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាដើរឆ្ពោះទៅភាពខាងជើង រហូតដល់ទីក្រុងគុនមីញ ដែលបានទាក់ទាញជុំវិញពិភពលោក ។ ជាទីបំផុត ក្រោមការខិតខំពីស្ថាប័នជាច្រើន ហ្វូងដំរីអាស៊ីព្រៃនោះបានត្រឡប់មកស្រុកកំណើតតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាវិញដោយជោគជ័យ ។ ក្នុងរយៈពេល ១៧ ខែ ហ្វូងដំរីនោះបានឆ្លងកាត់ផ្នែកកណ្តាលខេត្តយូណាន ដែលមានចំងាយ ១៣០០ គីឡូម៉ែត្រ  ក្នុងដំណើរនេះក៏មានកូនដំរីមួយក្បាលបានកើតផងដែរ ។

  លោក ឆាន ហ្វឹ នាយកមជ្ឈមណ្ឌលស្រាវជ្រាវសត្វដំរីអាស៊ីនៃអគ្គនាយកដ្ឋានព្រៃឈើ និងវាលស្មៅជាតិចិន បានរៀបរាប់ថា នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ហ្វូងដំរីនោះបានត្រឡប់មកស្រុកកំណើតគឺតំបន់អភិរក្សាធម្មជាតិថ្នាក់ជាតិមឹងយ៉ាងរបស់តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាវិញជាផ្លូវការ ។ នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ តាំងពីហ្វូងដំរីនោះបានត្រឡប់មកស្រុកកំណើតវិញបានចូលក្នុងជ្រលងដំរីព្រៃហើយមានស្ថានភាពល្អ ។

  តាមទិន្នន័យបានឱ្យដឹងថា តាំងពីទសវត្សរ៍ឆ្នាំ ៨០ សតវត្សទី ២០ ចំនួនដំរីអាស៊ីព្រៃពី ១៥០ ក្បាលកើនឡើងដល់ ៣០០ ក្បាល ។

  ប្រភព៖China news

  អ្នកបកប្រែ៖刘蓉