ក្រុមតន្រ្តីពិការភ្នែកធំបំផុតក្នុងពិភពលោកបានប្រគុំភ្លេងនៃគណៈកម្មាធិការអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការ

2022-03-08 18:30:28 |ប្រភព:xinhua

  ក្នុងពិធីសម្ភោធនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ឆ្នាំ ២០២២ ក្រុមតន្ត្រី ស៊ីមហ្វូនិក យ៉ាងហ្វាននៃមជ្ឈមណ្ឌលអប់រំពិសេសក្រុងឆុងឈាង បានប្រគុំភ្លេងរបស់គណៈកម្មាធិការអន្តរជាតិព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិកជនពិការ“Hymn de l’Avenir” ។

  ក្រុមតន្ត្រី ស៊ីមហ្វូនិក យ៉ាងហ្វានមានប្រវត្តិជាង ១០ ឆ្នាំ មានសិស្សចំនួន​៧០ នាក់ ជាក្រុមតន្រ្តីពិការភ្នែកធំបំផុតក្នុងពិភពលោក ។ ដើម្បីប្រគុំភ្លេងនៃគណៈកម្មាធិការអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការ “Hymn de l’Avenir” ឱ្យបានល្អប្រសើរ ក្រៅពីការហ្វឹកហាត់ចាំសន្លឹកតន្ត្រី ភ្លេង និងត្រូវហ្វឹកហាត់ឈរ ដើរ កាន់ឧបករណ៍ភ្លេង និងគ្រប់គ្រងទឹកមុខផងដែរ ។


  អ្នកបកប្រែ៖刘蓉