ផ្ទះបុរាណ”ហឹងយូកំ”ដែលស្ថិតនៅទីក្រុងបុរាណលីជាំង ជាផ្ទះជនជាតិណាស៊ីមួយ ។

លោកពូ អាលៀវឈ្មោះលី ជីនស៊ីង ជាកូនទី ៦ ក្នុងគ្រួសារ ដូច្នេះ មិត្តភក្តិហៅគាត់ជាលោកពូ”អាលៀវ”(ទី៦) ។ ផ្ទះបុរាណ”ហឹងយូកំ”គឺជាផ្ទះជំនាន់ទីបួនរបស់គ្រួសារគាត់ ។

អគារនេះសាងសង់នៅឆ្នាំ ១៨៧៥ គឺក្នុងរយៈពេលផ្លូវសេះនិងតែបុរាណមានភាពរុងរឿង ។ ផ្លូវសេះនិងតែបុរាណជាផ្លូវពាណិជ្ជកម្មសំខាន់ក្នុងភ្នំនៃតំបន់ភាគនិរតីនៃប្រទេសចិន ។ ពេលនោះ ជីតារបស់លោក អាលៀវបានបង្កើតយីហោ”ហឹងយូកំ” និងសាងសង់ផ្ទះដ៏អស្ចារ្យនេះ ។

ផ្ទះបុរាណនេះបានសក្សីប្រវត្តិសាស្ត្ររបស់ទីក្រុងបុរាណលីជាំង ផ្ទះបុរាណនេះមិនធ្លាប់ផ្លាស់ប្តូរម្ចាស់ទេ ។ ក្រោយពីប្រទេសចិនអនុវត្តគោលនយោបាយកែទម្រង់និងបើកចំហ មានអ្នកជំនួញបរទេសជាច្រើនមកដល់ប្រទេសចិន ។ លោកពូ អាលៀវរងចាំ មានអ្នកជំនួញអាល្លឺម៉ង់មួយរូបបានចង់ទិញផ្ទះបុរាណនេះ និងផ្កាចម្លាក់លើទ្វាររបស់សាលសំខាន់ដោយតម្លៃខ្ពស់ ប៉ុន្តែ ឪពុកបដិសេធ ។ នៅឆ្នាំ១៩៩៧ ក្រោយពីទីក្រុងបុរាណលីជាំងស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ មានផ្ទះបុរាណច្រើនត្រូវបានលក់ និងជួសជួល ។ ប៉ុន្តែ លោកពូ អាលៀវក៏ដូចជាឪពុកបដិសេធលក់ផ្ទះនេះដែរ ។

ហេតុអ្វីលោកពូ អាលៀវការពារផ្ទះបុរាណនេះ? លោកពូ អាលៀវ បានរៀបរាប់ថា ក្រៅពីផ្ទះបុរាណនេះមានការចងចាំដ៏មានតម្លៃរបស់សមាជិកគ្រួសារគាត់ អ្វីដែលសំខាន់នោះគឺ គាត់ចង់បន្តផ្សព្វផ្សាយវប្បធម៌ជនជាតិណាស៊ី ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មន្ទីរគ្រប់គ្រង និងការពារបុរាណលីជាំងបន្តជំរុញការអភិវឌ្ឍតភ្ជាប់ទេសចរណ៍ និងវប្បធម៌ ។ ការអនុវត្តគម្រោងការជួសជុលផ្ទះរបស់អ្នកល្បីល្បាញឡើងវិញ ការសាងសង់ទេសភាពមនុស្សធម៌ និងការបង្ហាញវប្បធម៌ទំនៀមទម្លាប់ជាដើម ។
អ្នកបកប្រែ៖刘蓉