ទំហំពាណិជ្ជកម្មក្នុងមួយថ្ងៃដល់ ១.៥ លានយ័នប្រាក់ចិនតាមLive ! ហេតុអ្វីគ្រឿងប្រាក់ស្រុកហឹឈាងប្រទេសចិនទទួលបានប្រជាប្រិយភាព ?

2022-03-18 14:46:26 |ប្រភព:xinhua

  វប្បធម៌គ្រឿងប្រាក់ស្រុកហឹឈាងខេត្តយូណានមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំហើយ ។ សព្វថ្ងៃ ស្រុកហឹឈាងតាមវេទិកា​Live ក្នុងកម្មវិធី Tiktok Kwai Taobao JDជាដើម បានបង្កើតមូលដ្ឋានធ្វើLive ដែលមានផ្ទៃដី ៦០០០ ម៉ែត្រការ៉េ ។ មានគណនី Live ចំនួនជាង ១០០ លក់គ្រឿងប្រាក់នៅទីនេះ ទំហំពាណិជ្ជកម្មក្នុងមួយថ្ងៃដល់ ១.៥លានយ័ន​ប្រាក់ចិន​តាមLive ។

  នៅរាជវង្សណានចូវនៃរាជកាលតុង (ឆ្នាំ ៧៣៨ ដល់ឆ្នាំ ៩០២) ភូមិស៊ីហ្វាមានសិប្បកម្មធ្វើពីលោហធាតុ ជាពិសេស​ធ្វើគ្រឿងប្រាក់ ។ សិប្បកម្មនេះត្រូវបានផ្សព្វផ្សាយដល់ទីបេត៍ ខេត្តកាំងស៊ូ រហូតដល់ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ដែលមានតម្លៃប្រវត្តិសាស្ត្រ និងតម្លៃសិល្បៈខ្ពស់ ។

  នាខែវិច្ឆិកា ឆ្នាំ២០១៤ “សិប្បកម្មធ្វើគ្រឿងប្រាក់របស់ស្រុកហឹឈាង”ត្រូវបានដាក់ឈ្មោះជាគម្រោងតំណាង​បេតិកភណ្ឌ​វប្បធម៌អរូបីជាតិលើកទី ៤ ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២១ អ្នកតំណាងបន្តវេនរបស់សិប្បកម្ម​ធ្វើគ្រឿងប្រាក់របស់ស្រុកហឹឈាងមានចំនួន​ ៨២ នាក់ ក្នុងចំណោមនេះមានអ្នកតំណាងបន្តវេនថ្នាក់ជាតិ ២ នាក់ ថ្នាក់ខេត្ត ៣​ នាក់ ថ្នាក់មណ្ឌលជាច្រើននាក់ ។ ភូមិស៊ីហ្វាត្រូវបានគេប្រសិទ្ធនាមជា”ទីក្រុងគ្រឿងប្រាក់” ។

  សព្វថ្ងៃ ភូមិស៊ីហ្វាក្លាយជាទីកន្លែងគ្រឿងប្រាក់ធំបំផុតក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ ។ ពីមុន គេធ្វើគ្រឿងប្រាក់ក្នុងផ្ទះ និងធ្វើ​ដោយដៃ បានកំពុងក្លាយជាផលិតកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់។ សព្វថ្ងៃ ស្រុកហឹឈាងមានមនុស្សចំនួនជាង ១០០០០ នាក់របស់គ្រួសារចំនួន​ ៣០០០ ក្នុងភូមិចំនួន ៥៦​ កំពុងធ្វើការធ្វើគ្រឿងប្រាក់ និងលក់គ្រឿងប្រាក់ ។ ក្នុងមួយឆ្នាំ ត្រូវការប្រាក់ចំនួន ៤០០ តោន ហើយបានផលិតគ្រឿងប្រាក់ជាង ២០០០​ ប្រភេទ ទំហំពាណិជ្ជកម្ម​គ្រឿងប្រាក់ដល់ ៣៥០០ លានយ័នប្រាក់ចិន ។

  ប្រភព៖ccwb news

  អ្នកបកប្រែ៖刘蓉