អវកាសយានិកចិនអញ្ជើញអ្នកចូលរៀនសិប្បកម្មជ្រលក់ពណ៌ក្រណាត់ក្នុងអវកាស

2022-03-25 18:16:26 |ប្រភព:CCTV

  នាថ្ងៃទី ២៣ ខែមីនា “មេរៀនអវកាស”ទី ២ ចាប់ផ្តើមនៅស្ថានីយអវកាសចិន ។  លោកស្រី វ៉ាង យ៉ាភីង អវកាស​យានិក​ចិនសម្តែងដំណើរការធ្វើសិប្បកម្មជ្រលក់ពណ៌ក្រណាត់ប្រពៃណីចិន ។

  ជាដំបូង លោកស្រី វ៉ាង យ៉ាភីងបង្ហាញពីភាពខុសគ្នានូវការពូតកន្សែងក្នុងអវកាស និងលើផែនដី គឺក្រោយពីការឥទ្ធិពលពីមីក្រូទំនាញបានលេចឡើងបាតុភូតវេទមន្តទឹកជាប់នឹងដៃ ។ ជាធម្មតា សិប្បកម្មជ្រលក់ពណ៌ក្រណាត់ចែកជា ២ ផ្នែក គឺការចង និងការជ្រលក់ពណ៌ ។ លោកស្រី វ៉ាង យ៉ាភីងប្រើប្រាស់អំបោះ និងខ្សែជាដើមចងក្រណាត់ រួចការប្រើប្រាស់រុក្ខជាតិ isatis root និងទឹកជ្រលក់ពណ៌ ។ ការជ្រលក់ពណ៌ក្រណាត់បានបញ្ចប់ហើយ ។

  ប្រភព៖CCTV