ភូមិយូបឹងស្ថិតនៅឃុំយូលីង ស្រុកតឹឈាន មណ្ឌលស្វាយ័តជនជាតិទីបេត៍ ទីឈាង ខេត្តយូណាន ប្រទេសចិន ។
ចំពោះមនុស្សភាគច្រើន ភូមិយូបឹងជាឋានសួគ៌ "Shangri-La"ក្នុងប្រលោមលោក "Lost Horizon"ដែលសសេរដោយអ្នកនិពន្ធអង់គ្លេស James Hilton ។
ដើរទៅភូមិយូបឹងមិនសូវស្រួលទេ គេត្រូវដើរលើផ្លូវជុំវិញភ្នំ ៥ ម៉ោង ដល់ ៨ ម៉ោង ។ ជាយូរមកហើយ អ្នកភូមិយូបឹងប្រកបរបរចិញ្ចឹមសត្វ ដាំដំណាំស្រូវ និងស្រូវសាលី។
ពីរបីឆ្នាំកន្លងមកនេះ មានអ្នកចូលចិត្តដើរថ្មើរជើងមកដល់ភូមិយូបឹងជាបន្តបន្ទាប់ ដើម្បីចាប់អារម្មណ៍ពីភាពរីករាយក្រោយភ្នំព្រិល និងព្រៃឈើ ដែលបានឱ្យរដ្ឋបាលក្នុងតំបន់ និងអ្នកភូមិមើលឃើញពីឱកាសអភិវឌ្ឍន៍ ។ សព្វថ្ងៃ គ្រួសារនីមួយៗបានបើកផ្ទះសំណាក់ ផ្សារទំនើប និង ភោជនីយដ្ឋាន ហើយបានផ្តល់សេវាកម្មជួលបង្គោលច្រត់ និងកំប៉ុងអុកស៊ីហ៊្សែនជាដើម ។
នៅឆ្នាំ២០១៨ ក្រុមហ៊ុនផ្សងព្រេងបឹងទឹកកកឃុំយូលីង ស្រុកតឹឈាន មណ្ឌលស្វយ័តជនជាតិទីបេត៍ ទីឈាង ត្រូវបានបង្កើតឡើង ដែលជាក្រុមហ៊ុនអភិវឌ្ឍវិស័យដើរថ្មើរជើង និងផ្តល់ភាពងាយស្រួល និងការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ។
សព្វថ្ងៃ ភ្ញៀវទេសចរអាចជ្រើសរើសជិះរថយន្តប្រភេទ SUV ចូលក្នុងភូមិ និងចេញពីភូមិ ដែលផ្តល់ដោយក្រុមហ៊ុន ដែលអាចកាត់បន្ថយពេលវេលា ៤០ នាទីក្នុងដំណើរចូលក្នុងភូមិយូបឹង ។
លោក ចីគឹ ជាអ្នកលក់សំបុត្ររថយន្ត SUV របស់ក្រុមហ៊ុន ។ រៀងរាល់ថ្ងៃ ភ្ញៀវទេសចរនឹងទិញសំបុត្រពីលោក ចីគឹ ហើយក៏មានភ្ងៀវទេសចរសួរដំណឹងអំពីសេវាកម្មជិះសេះទៅតំបន់ទេសភាព”សៀភូ”និង”ពីងហ៊ូ” ។
លោក ចីគឹ បានរៀបរាប់ថា “រៀងរាល់ឆ្នាំមានជនជាតិទិបេត៍ជាច្រើននឹងទៅតំបន់ទេសចរសៀភូ ដើម្បីបន់ស្រន់ ។ ពីភូមិសៀរបស់ភូមិយូបឹងទៅវិញទៅមកតំបន់ទេសភាព”សៀភូ”មានចម្ងាយ ១២ គីឡូម៉ែត្រ បើដើរត្រូវប្រើពេល ៦ ម៉ោង។ ភ្ញៀវទេសចរអាចដើរ ឫជិះសេះ គ្រួសារនីមួយៗក្នុងភូមិយូបឹងមានលេខសម្គាល់មួយ បើមានភ្ញៀវទេសចរជ្រើសរើសជិះសេះ ក្រុមហ៊ុននឹងចាត់តាំងតាមលេខដល់អ្នកភូមិ សូមគេនាំសេះមក ។”
អាស្រ័យលើចម្ងាយទៅកាន់គោលដៅ ថ្លៃជិះសេះគិតចាប់ពី ៣០០យ័ន ទៅ ៥០០យ័ន ក្រុមហ៊ុមទទួលខុសត្រូវទាក់ទងអ្នកភូមិ ភ្ញៀវទេសចរបង់លុយឱ្យអ្នកភូមិ ។
ក្រោយពីការជំរុញការដើរថ្មើរជើង ទេសចរណ៍របស់ភូមិយូបឹងរីកចម្រើនឆាប់រហ័ស ។ ភ្ញៀវទេសចរអាចជ្រើសរើសសណ្ឋាគារតម្លៃ ១០០០ យ័ន/យប់ ដល់គ្រែរាប់សិបយ័ន/យប់ ។ សព្វថ្ងៃ ភូមិយូបឹងមានផ្ទះសំណាក់នៅចំនួន ៥៣ ប្រាក់ចំណូលរបស់អ្នកភូមិភាគច្រើនមកពីការជួលផ្ទះ និងការដាំដំណាំ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉