វគ្គសិក្សាអនុវត្តរបស់សិស្ស​វិទ្យាល័យទីក្រុងឈឹងទូប្រទេសចិនសិក្សាស្រាវជ្រាវការលក់ទំនិញតាមរយៈLive

2022-04-01 17:32:10 |ប្រភព:កាសែតឈឹងទូ

  ថ្មីៗនេះ  សិស្ស​វិទ្យាល័យ ៤ នាក់របស់ប្រទេសចិនលក់តែតាមរយៈLive តាមកម្មវិធី TikTok ដែលជាផ្នែកការអនុវត្តមួយក្នុងវគ្គសិក្សាចាំបាច់«វគ្គស្រាវជ្រាវតែ» ។ សិស្សបានសិក្សារយៈពេល ២ ឆ្នាំ ពួកគាត់យកតែជាវត្ថុស្រាវជ្រាវ ទៅតំបន់ជនបទ សិក្សាដំណើរការផលិតតែក្នុងក្រុមហ៊ុនតែ សិក្សាចំណេះដឹងអំពីតែ និងឱសថបុរាណចិនជាដើម ហើយបានច្នៃប្រឌិតតែ ៣ ប្រភេទដែលជួយឲ្យមានសុខភាពល្អ និងលក់តែតាមរយៈLive ដើម្បីបង្ហាញលទ្ធផលនៃវគ្គសិក្សា ។

  លោក មី យូលីន នាយកសាលា បានបញ្ជាក់ថា សូមផ្អែកលើ”តែ” សិស្សនឹងអាចចាប់អារម្មណ៍ពីភាពស្រស់ស្អាតនៃកម្លាំងពលកម្ម ។ តាមវិធីផ្លាស់ប្តូរបញ្ហាក្នុងការរស់នៅជាវគ្គសិក្សា ។ តាមវគ្គសិក្សានេះ កូនសិស្សអាចរកឃើញបញ្ហា ដាក់បញ្ហា និងដោះស្រាយបញ្ហា ។

  ក្នុងការលក់ទំនិញតាមLive សិស្សមានក្តីសង្ឃឹមថា ពួកគាត់អាចរួមចំណែកដល់ការអភិវឌ្ឍនៃតំបន់ជនបទរបស់ប្រទេសចិន ។ ប្រាក់ចំណេញក្នុងការលក់ទំនិញតាមរយៈLiveលើកនេះ នឹងប្រើប្រាស់ជួយកសិករដាំតែ ។

  ប្រភព៖កាសែតឈឹងទូ

  អ្នកបកប្រែ៖刘蓉