អាហារឆ្ងាញ់លាក់ខ្លួនក្នុងពែងដែក

2022-04-02 18:36:50 |ប្រភព:

  ៥ ឆ្នាំមុន លោកស្រី ទាន់ ឈូនភីង និងប្តីបានបើកហាងគុយទាវឈ្មោះ “គុយទាវពែងលេខ ៣៣ ”នៅទីក្រុងគុនមីញខេត្តយូណាន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ពួកគាត់បានបញ្ឈប់ដំណើររបស់មនុស្សជាច្រើនដោយប្រើប្រាស់គុយទាវឆ្នាំងតូចរបស់ហាងពួកគាត់ ។ អាជីវកម្ម​របស់​ពួក​គាត់កាន់​តែ​ធំ​ឡើងៗ ឥឡូវ​នេះ ​ ហាងដែលបានពង្រីកសាខាកំពុង​មានដំណើរការយ៉ាងល្អប្រសើរ​។

  ពីរបីឆ្នាំនេះ គុយទាវឆ្នាំងតូចដែលចម្អិនដោយលោកស្រី ទាន់ ឈូនភីងកាន់តែឆ្ងាញ់​ នេះកើតចេញពីការបង្រៀនរបស់ម្តាយក្មេក លីយូភីង ។ វិធីធ្វើគុយទាវឆ្នាំងតូចគឺ ដាក់ស៊ុបឆ្អឹងក្នុងឆ្នាំងស្ពាន់តូចមួយ និងដាក់សាច់ចិញ្ច្រាំ និងបន្លែជ្រក់ រួចចាំសាច់គុយទាវទន់ ទើបដាក់ឆៃថាវចិន និងគ្រឿងផ្សំ ចាក់ចូលក្នុងពែងដែក គុយទាវឆ្នាំងតូចមួយចាន់បានធ្វើរួចរាល់ ។

  ពីមុន គ្រួសារ លី យូភីង បើកហាងគុយទាវឆ្នាំងតូចនៅទីក្រុងអាននីង ។ តាំងពីតូច លោកស្រី លី យូភីង បានចាប់ផ្តើមរៀនធ្វើគុយទាវឆ្នាំងតូចជាមួយម្តាយ ក្រោយពីលោកស្រី លី យូភីងធំឡើង គាត់បានបន្ត​ស្នាដៃ​របស់​ម្តាយ ដូច្នេះ គាត់បានបើកហាងនៅក្នុងទីក្រុងគុនមីញ ។

  ដើម្បីឱ្យកូនខ្លួន និងមនុស្សកាន់តែច្រើនស្វែងយល់ពីវប្បធម៌ម្ហូបអាហាររបស់ប្រជាជនគុនមីងពីអតីតកាល លោកស្រី ទាន់ យូភីងជ្រើសរើសប្រើប្រាស់ពែងដែកដាក់គុយទាវឆ្នាំងតូច ។

  ប្រភព៖Yunnan Tourism and Culture Times

  អ្នកបកប្រែ៖刘蓉