គំនូរកសិករស្រុកស៊ីលានពណ៌ជ្រៅរបស់ស្រុកស៊ីលាន

2022-04-12 16:51:44 |ប្រភព:Kunming Images

  លោក ជីននូវ កើតនៅស្រុកស៊ីលាន ជាជាងគំនូរកសិករ ។ ជីតារបស់គាត់ លោក ជីន​ គូហ្វូ ជាតន្ត្រីករប្រជាប្រិយក្នុងស្រកស៊ីលាន ។ តាំងពីតូច ស្រុកកំណើតដ៏ស្រស់ស្អាត ចម្រៀងប្រជាប្រិយដ៏ពីរោះ និងកសិករចិត្តល្អបានធ្វើឱ្យលោក ជីននូវចាប់អារម្មណ៍យ៉ាងខ្លាំង ចុងក្រោយ តាមប៊ិចគំនូររបស់គាត់ ទាំងនេះបានក្លាយជាគំនូរពោរពេញដោយជីវិតរស់រវើក ។

  ជនជាតិសានីដែលរស់នៅស្រុកស៊ីលានខេត្តយូណានជាច្រើនជំនាន់ជាសាខានៃជនជាតិយី ជនជាតិសានីបានបង្តើតវប្បធម៌ជាតិ"អាស៊ីម៉ា" ដ៏អស្ចារ្យ ។ គំនូរកសិករស្រុកស៊ីលានទាំងអស់ជាកសិករ ស្នាដៃគំនូររបស់ពួកគេភាគច្រើនមកពីទំនៀមទម្លាប់របស់ជនជាតិសានី ដូចជាការសាងសង់ផ្ទះ ការប្រមូលស្រូវសាលី និងការដេរប៉ាក់ជាដើម ។ គំនូរកសិករស្រុកស៊ីលានមានរចនាប័ទ្មសេរី បំផ្លើស ពណ៌ជ្រៅ ហើយប្រកបដោយរចនាប័ទ្មជនបទ និងជនជាតិសានី បានក្លាយជាគំនូររចនាប័ទ្មពិសេសក្នុងប្រទេសចិន ។

  តាំងពីឆ្នាំ ១៩៨៨ មក លោក ជីននូវ យកចិត្តទុកដាក់លើការបង្កើត និងស្រាវជ្រាវសិល្បៈប្រជាប្រិយជាតិ ហើយបានបណ្តុះបណ្តាលអ្នកស្រឡាញ់គំនូរចំនួនជាង ២០០០ នាក់ និងបានច្នៃប្រឌិតគំនូរប្រជាប្រិយដ៏អស្ចារ្យជាច្រើនដែលប្រកបដោយរចនាប័ទ្មជនបទ ។ លោក ជីននូវ បានបញ្ជាក់ថា “សព្វថ្ងៃ យុវជនជាច្រើនចាប់ផ្តើមសិក្សាគំនូរកសិករយ៉ាងសកម្ម”។

  ប្រភព៖Kunming Images

  អ្នកបកប្រែ៖刘蓉