ស្រោមទូរស័ព្ទពិសេសទទួលបានទីផ្សារដ៏ធំ

2022-04-25 16:08:37 |ប្រភព:北京日报

  ស្រោមទូរស័ព្ទកំពុងក្លាយជាគ្រឿងតុបតែងពិសេសដែលយុវជនចិនធ្វើការផ្លាស់ប្តូរជាញឹកញាប់។ តាមទិន្នន័យ​របស់ NPD Group (ស្ថានប័នស្រាវជ្រាវទីផ្សាររបស់អាមេរិក) បានឱ្យដឹងថា អ្នកប្រើប្រាស់ស្មាតហ្វូនជាង ៧៥% ប្រើប្រាស់​ស្រោម​ទូរស័ព្ទ ហើយមានមនុស្សលើសពី ២៥% ទិញស្រោមទូរស័ព្ទលើសពីពីរ ។ តាមទិន្នន័យ​ពី​CAICT​របស់​ប្រទេស​ចិនបានឱ្យដឹងថា នៅឆ្នាំ ២០២១ ចំនួននៃការលក់ទូរស័ព្ទដៃក្នុងស្រកចិនសរុបគឺ ៣៥១ លានគ្រឿង ។

  ក្នុងApp bilibili ប្រធាបបទ”តើអ្នកជឿថាវាជាស្រោមទូរស័ព្ទទេ?”ស្រោមទូរស័ព្ទចាប់តុក្កតា ស្រោមទូរស័ព្ទបង្កងយក្ស ស្រោមទូរស័ព្ទaccordion ស្រោមទូរស័ព្ទរូបបញ្ឈរធ្វើដោយខ្លួនផ្ទាល់  ស្រោមទូរស័ព្ទខ្សែ​ក​មាស​ធំជាដើម គេបានពិភាក្សាជាច្រើន មានអ្នកលេងអ៊ីនធើណែតថា “សូមចែករំលែកLinkសម្រាប់ទិញផង ។”

  អ្នកទទួលខុសត្រូវរបស់App Taote បានរៀបរាប់ថា “តាមទិន្នន័យបង្ហាញថា អ្នកប្រើប្រាស់ដែល​ទិញស្រោម​ទូរស័ព្ទលើសពី ៥០% ជាអតិថិជនចាស់ មានអ្នកខ្លះបានទិញស្រោមទូរស័ព្ទជិត ៥០ អត្រានៃការទិញឡើងវិញ​លើស​ពី ២០០% ។ ស្រោមទូរស័ព្ទបានក្លាយទៅជាប្រភេទទំនិញដែលត្រូវបានគេមើលរំលង តែទទួលបានការបញ្ជាទិញច្រើនបំផុតនៅលើកម្មវិធី Taote ។ នៅឆ្នាំ ២០២១ បរិមាណលក់ស្រោមទូរស័ព្ទបានកើនឡើង ២៤២% ធៀបនឹង​រយៈពេលដូចគ្នានៅឆ្នាំ២០២០ អតិថិជន​ទិញ​ស្រោម​ទូរស័ព្ទក្នុងចំនួនច្រើន​បាន​ក្លាយ​ជានិន្នាការនៃការចំណាយថ្មី ។ ”

  ម៉ាកខ្លះបានផ្តល់តម្លៃកាន់តែច្រើនដល់ស្រោមទូរស័ព្ទតាមរយៈការកំណត់តម្លៃខ្ពស់។ ស្រោមទូរស័ព្ទដែលមានតម្លៃ​ក្នុង​២០ យ័នដល់ ៤០ យ័នទទួលអតិថិជនចូលចិត្តជាងគេ ប៉ុន្តែក៏មានស្រោមទូរស័ព្ទតម្លៃក្នុង ៣០០​យ័ន ដល់ ៧០០ យ័ន ។

   ក្រោយពីអតិថិជនបានជ្រើសរើសម៉ូដែលទូរស័ព្ទ និងសម្ភារៈស្រោមទូរស័ព្ទ ហាងខ្លះផ្តល់App តូចសម្រាប់ DIY អតិថិជនអាចផ្ញើរូបភាពដោយសេរី និងអាចប្រើប្រាស់ឧបករណ៍AI ធ្វើរូបភាព ។

  អ្នកជំនាញមួយរូបបានបញ្ជាក់ថា ពេលអនាគត ស្រោមទូរស័ព្ទមានទីផ្សារធំណាស់ ប៉ុន្តែ បើចង់មានទំហំពាណិជ្ជកម្ម​កាន់តែច្រើននាក់ត្រូវធ្វើការជាច្រើនលើការរចនាដើម បង្កើនការយល់ដឹងអំពីការការពារកម្មសិទ្ធិបញ្ញា ។

  ប្រភព៖ កាសែតប៉េកាំងដេលី

  អ្នកបកប្រែ៖刘蓉