ទឹកដោះគោត្រូវបានធ្វើជាបន្ទះផ្លិតឈីសដើម្បីលក់

2022-05-07 18:05:24 |ប្រភព:新华网

  “ទឹកដោះគោត្រូវបានធ្វើជាបន្ទះផ្លិតឈីសដើម្បីលក់” គឺជានំ”រូសាន”ដែលជាម្ហូបប្រពៃណីរបស់មណ្ឌលស្វយ័តជនជាតិបៃតាលីនៃប្រទេសចិន ។ អ្នកទេសចរដែលធ្លាប់ទៅដល់មណ្ឌលស្វយ័តជនជាតិបៃតាលីបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនំ”រូសាន” ដែលមានរូបរាងដូចផ្លិត និងមានក្លិនទឹកដោះគោ ។

  លោក លី ផឹហឹរ អ្នកតំណាងបន្តវេននៃគម្រោងបេតិកភណ្ឌវប្បធម៌អរូបី(”នំរូសាន”)បានរៀបរាប់ថា គ្រឿងផ្សំធ្វើ”នំរូសាន”គឺជាទឹកដោះគោស្រស់ ប៉ុន្តែត្រូវការចំនួនច្រើន ជាទូទៅ ១០ គីឡូទឹកដោះគោស្រស់អាចធ្វើបាន”នំរូសាន”តែ១គីឡូ ។

  មណ្ឌលស្វយ័តជនជាតិបៃតាលីមានប្រវត្តិសាស្រ្តនៃការធ្វើ”នំរូសាន”យូរណាស់មកហើយ។ ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមកនេះ សិប្បកម្ម”ទឹកដោះគោត្រូវបានធ្វើជាបន្ទះផ្លិតឈីសដើម្បីលក់”បន្តពីជំនាន់មួយទៅជំនាន់មួយទៀត សព្វថ្ងៃ នៅស្រុកអឹយ័ននៃមណ្ឌលស្វយ័តជនជាតិបៃតាលី មានមនុស្សជាច្រើននៅតែចេះធ្វើ”នំរូសាន”  ប៉ុន្តែ អ្្នកធ្វើល្អដូចលោក លី ផឹហឹរមិនសូវមានច្រើនទេ តើមានអាថ៌កំបាំងអ្វីខ្លះ?

  លោក លី ផឹហឹរបានប្រាប់យើងថា ទី១ ទឹកដោះគោខាប់ត្រូវធ្វើឱ្យល្អ ទី២គឺការជ្រើសរើសទឹកដោះគោមានគុណភាពល្អ ។ ប៉ុន្តែ អ្វីសំខាន់គឺបច្ចេកទេសរយៈពេល ៣០ ឆ្នាំ ។ លោក លី ផឹហឹរបានរៀបរាប់ថា “ទឹកដោះគោខាប់ និងទឹកដោះគោរាល់ថ្ងៃមិនដូចគ្នានោះទេ ខ្ញុំត្រូវប្រើប្រាស់ភ្នែក និងដៃផ្សំជាមួយគ្នា ។”

  ”នំរូសាន” ដែលធ្វើដោយលោក លី ផឹហឹរទទួលការចូលចិត្តពីអតិថិជនជាច្រើន មិនគ្រាន់តែមនុស្សក្នុងមណ្ឌលស្វយ័តជនជាតិបៃតាលីប៉ុណ្ណោះទេ ថែមទាំងលក់ទៅដល់ទីក្រុងប៉េកាំង សៀងហៃ សានជីនជាដើម ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉