នៅទិវាក្តីស្រឡាញ់520 គូស្នេហ៍ថ្មីនៃតំបន់ស្វយ័តជនជាតិជួង ក្វាំងស៊ី ប្រទេសចិន ទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍តាមវិធីប្រពៃណីចិន

2022-05-20 18:11:44 |ប្រភព:中新网

  នាថ្ងៃទី ២០ ខែឧសភា នៅកន្លែងចុះឈ្មោះអាពាហ៍ពិពាហ៍របស់មណ្ឌលឆាងចំ ទីក្រុងសៀវចូវ តំបន់ស្វយ័តជនជាតិ​ជួង ក្វាំងស៊ី កំពុងរៀបចំពិធីប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ។

  បន្ទប់ប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ត្រូវបានតុបតែងបែបបុរាណ ក្រោមការណែនាំរបស់បុគ្គលិកការងារ​ដែល​ស្លៀកពាក់​សម្លៀកបំពាក់រាជវង្សហានរបស់ចិន គូស្នេហ៍ថ្មីនីមួយៗសម្អាតដៃ និងប្រើប្រាស់ជក់​សរសេរឈ្មោះ​លើ​សៀវភៅ​ប្រពៃណីចិន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ពិធីប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍នេះតាមពិធី​ប្រពៃណីរាជវង្សមីង (ឆ្នាំ ១៣៦៨ដល់ឆ្នាំ ១៦៤៤) ដើម្បីឱ្យគូស្នេហ៍ថ្មីចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីចិន ។





  ប្រភព៖China News

  អ្នកបកប្រែ៖​刘蓉