ប្រទេសចិនមមាញឹកបើកដំណើរការឡើងវិញបន្ទាប់ពីការឆ្លងកាត់បុណ្យចូលឆ្នាំចិន

2023-01-30 08:47:06
ប្រភព:ស៊ីនហួចិន

កាលពីថ្ងៃទី២៧ ខែមករា សហគ្រាសជាច្រើននៅទូទាំងប្រទេសចិនបានចាប់ផ្តើមធ្វើការងារ ហើយប្រញាប់ប្រញាល់សម្រាប់ការបញ្ជាទិញក្នុងស្រុក និងក្រៅប្រទេស នៅខ្សែសង្វាក់ផលិតកម្មមានភាពមមាញឹក ដើម្បីខិតខំបង្កើតលទ្ធផលល្អក្នុងឆ្នាំថ្មី។ កំពង់ផែជាច្រើនដូចជាកំពង់ផែឆេងតោនៃខេត្តសានតុង កំពុងដំណើរការទាំងអស់ដើម្បីធានាលើគ្រប់វិស័យដូចជាពាណិជ្ជកម្មបរទេស ឡូជីស្ទីក ការផ្គត់ផ្គង់ និងជីវភាពរស់នៅរបស់ប្រជាជនជាដើម។ ក្នុងតំបន់កំពង់ផែសំខាន់ៗ តែងមានកប៉ាល់យក្សចត រថយន្ត និងកប៉ាល់បើកទៅវិញទៅមក ដែលបានបង្ហាញនូវទិដ្ឋភាពដំណើរការយ៉ាងមមាញឹក៕

ប្រទេសចិនមមាញឹកបើកដំណើរការឡើងវិញបន្ទាប់ពីការឆ្លងកាត់បុណ្យចូលឆ្នាំចិន