ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជននៅឃុំឌូឡុងចាំង ខេត្តយូណាន ប្រទេសចិន

2023-03-07 19:53:05
ប្រភព:កាសែតចិនដេលី

សមាជលើកទី ២០ នៃបក្សកុម្មុយនិស្តចិនបានគូសបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតសម្រាប់ទំនើបកម្មតាមបែបចិន ដែលដឹកនាំគ្រប់មជ្ឈដ្ឋានឱ្យខិតខំឆ្ពោះទៅមុខរកយុគសម័យថ្មី ហើយពិតជានឹងបញ្ចូលចលករថ្មីក្នុងការអភិវឌ្ឍទូទាំងពិភពលោក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃុំឌូឡុងចាំង ខេត្តយូណាន ប្រទេសចិន បានបង្កើតការផ្លាស់ប្តូរជាបន្តបន្ទាប់ដោយល្បឿនយ៉ាងលឿន ហើយប្រជាជនឌូឡុងបានចាកចេញពីភាពក្រីក្រទៅរកការអភិវឌ្ឍឧស្សាហកម្ម ជីវភាពរស់នៅរបស់ពួកគេកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ សូមលោកអ្នកទស្សនាជីវភាពរស់នៅដ៏មានសុភមង្គលរបស់ឃុំឌូឡុង។

ឃុំឌូឡុងចាំង ស្រុកកុងសាន មណ្ឌលស្វយ័តជនជាតិលីស៊ូ នុចាំង ខេត្តយូណាន នៃប្រទេសចិន ធ្លាប់ជាឃុំមួយដែលដាច់ស្រយាលបំផុត បិទជិតបំផុត និងក្រីក្របំផុតក្នុងប្រទេសចិន។ ទីនេះត្រូវបានគេហៅថា "កន្លែងសម្ងាត់នៅភាគនិរតី" ព្រមទាំងជាកន្លែងតែមួយគត់នៃបណ្តុំជនជាតិឌូឡុងនៅក្នុងប្រទេសចិន។

នៅខែតុលា ឆ្នាំ២០១២ អ្នកសារព័ត៌មាននៃកាសែតដេលីចិន បានចំណាយរយៈពេល ៤ ថ្ងៃ ដើម្បីទៅកាន់ឃុំឌូឡុងចាំងក្នុងការធ្វើបទសម្ភាសន៍។ ផ្លូវភ្នំពីស្រុកកុងសានទៅកាន់ឃុំឌូឡុងចាំង មានប្រវែង ៧៩,៦ គីឡូម៉ែត្រ តែមានផ្លូវកោងចំនួន ៧៩៤ អ្នកសារព័ត៌មានចេញដំណើរនៅម៉ោង 8:00 នៅពេលព្រឹក

ហើយទៅដល់ឃុំឌូឡុងចាំងនៅពេលល្ងាច ពួកគេបានថតវីដេអូ និងរូបភាពជាច្រើន។

នៅខែកុម្ភៈ ឆ្នាំ២០២៣ អ្នកសារព័ត៌មាននៃកាសែតដេលីចិន បានត្រឡប់ទៅឃុំឌូឡុងចាំងវិញបន្ទាប់ពីរយៈពេលដប់ឆ្នាំ លើកនេះ អ្នកសារព័ត៌មានជិះឡានចេញដំណើរពីស្រុកកុងសានទៅកាន់ឃុំឌូឡុងចាំង ចំណាយតែជាង ២ ម៉ោង។ ឃុំឌូឡុងចាំងសព្វថ្ងៃនេះ ត្រូវបានសាងសង់ស្ពានជាច្រើនឡើងដោយតភ្ជាប់ត្រើយម្ខាងនៃទន្លេ។ គ្រប់គ្រួសារបានរើចូលក្នុងផ្ទះថ្មី  ប្រជាជនរស់នៅមានតិចជាង ៥០០០ នាក់ ប៉ុន្តែមានរថយន្ត ១០៣៦ គ្រឿង។ ប្រជាជនឌូឡុងទាំងអស់សុទ្ធតែទូរសព្ទដៃលើកលែងតែមនុស្សចាស់ និងកុមារ។ ឥឡូវនេះ ឃុំឌូឡុងចាំងបានឈានចូលយុគសម័យឌីជីថល។ រឿងថ្មីៗបានច្របាច់បញ្ចូលក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងឃុំឌូឡុងចាំង ដែលមានដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច មីក្រូពាណិជ្ជកម្ម ការដឹកជញ្ជូនរហ័ស និងការលក់ទំនិញផ្សាយផ្ទាល់ជាដើម។

ចំពោះសិស្សានុសិស្សជនជាតិឌូឡុង គេអាចទទួលបានការអប់រំឥតគិតថ្លៃរយៈពេល ១៤ ឆ្នាំ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ៕

អ្នកសារព័ត៌មាន៖ Wang Jing Li Yingqing

អ្នកបកប្រែ៖ Li Zha

ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជននៅឃុំឌូឡុងចាំង ខេត្តយូណាន ប្រទេសចិន