ជីវិតបែបយូណាន丨ការផ្សាយផ្ទាល់ការលក់ត្បូងប្រណិត បានបំភ្លឺក្រុងជាប់ព្រំដែនតូច

2023-03-10 18:02:16
ប្រភព:កាសែតយូណានដេលី

ទីក្រុងយួយរី មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិដឺហុង ខេត្តយូណាន នៃប្រទេសចិន មានទីតាំងស្ថិតនៅជាប់ព្រំដែនចិន-មីយ៉ាន់ម៉ា ហើយជាមជ្ឈមណ្ឌលចែកចាយត្បូងប្រណិតដ៏សំខាន់មួយរបស់ប្រទេសចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រូបមន្តលក់ត្បូងថ្មយក់នៅក្នុងតំបន់ត្រូវបានទទួលការឆ្នៃប្រឌិតថ្មី និងការអភិវឌ្ឍថ្មី ដែលបានបង្កើតជាខ្សែសង្វាក់អាជីវកម្មនៃការជួញដូរវត្ថុធាតុដើម ការកែច្នៃត្បូងថ្មយក់ លក់ដុំនិងលក់រាយ និងការលក់ដោយផ្សាយផ្ទាល់តាមអេឡិចត្រូនិច។ នាពេលបច្ចុប្បន្ននេះ មនុស្សជាង ២ ម៉ឺននាក់បានត្រឡប់ចូលរួមក្នុងវិស័យត្បូងនៅក្រុងយួយរី ហើយតាមការប៉ាន់ប្រមាណនឹងត្រឡប់ទៅជិត ១០ ម៉ឺននាក់វិញក្នុងឆ្នាំនេះ។

ក្នុងឆ្នាំ២០១៨ ឧទ្យានសម្រាប់អាជីវកម្មផ្សាយផ្ទាល់ យូឆេន ចេកោ ត្រូវបានបង្កើតឡើង ហើយការលក់ប្រចាំខែខ្ពស់បំផុតឡើងដល់ ៥០០ លានយន់។ លោក សឺ ក្វាំងយ៉ាង អគ្គនាយកនៃឧទ្យានផ្សាយផ្ទាល់ យូឆេន ចេកោ បាននិយាយថា ចាប់តាំងពីឆ្នាំនេះមក ពិធីករចំនួនពី ៥០%ទៅ ៦០%បានបន្តការងារ និងផលិតកម្មដោយផ្អែកលើឧទ្យានលើកលែងថ្លៃជួលរយៈពេលមួយឆ្នាំ វេទិការអេឡិចត្រូនិចលើកទឹកចិត្តលើលំហូរទស្សនិកជន និងប្រាក់លុយដល់ពិធិករ ព្រមទាំងឈរលើមូលដ្ឋានដែលពិធីករ និងឧទ្យានធ្វើសហប្រតិបត្តិការណ៍មានរយៈពេលយ៉ាងយូរ។ ពេលយប់ នៅពេលដែលពន្លឺសម្រាប់ការផ្សាយផ្ទាល់បានបំភ្លឺ ក្រុងយួយរីដែលជាក្រុងជាប់ព្រំដែនតូចនេះ ក៏ត្រូវបានបំភ្លឺផងដែរ។

ពិធីការនី សឺសឺ ដែលផ្តោតលើការលក់គ្រឿងតុបតែងត្បូងកណ្តៀងដែលមានកម្រិតមធ្យោមដល់ខ្ពស់ សម្រេចបានការលក់ប្រចាំខែគួរឱ្យកត់សម្គាល់ជាង ១០ លានយាន់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ នាងបាននិយាយថា "ដោយពឹងផ្អែកលើវិធីសាស្ត្រផ្សាយផ្ទាល់ឌីជីថល វិស័យត្បូងថ្មយក់នៅក្រុងយួយរី បានប្រមូលផ្តុំនូវក្រុមមនុស្ស ដែលចូលរួមក្នុងខ្សែអាជីវកម្ម ដ៏ធំ មានដូចជា ពិធីករ ជំនួយការពិធីករ និងអ្នកត្រៀមទំនិញជាដើម បន្ទាប់ពីក្រុមមនុស្សទាំងអស់នេះបញ្ចប់ការងារនៅពេលយប់ជ្រៅ ក្រុងយួយរីនៅផ្តល់សេវាកម្មអារហារពិសេសដែរ នេះជាឧត្តមភាពដែលទីក្រុងផ្សេងទៀតគ្មាន" ។

នាយករងនៃការិយាល័យឧស្សាហកម្ម និងពាណិជ្ជកម្មបច្ចេកវិទ្យាទីក្រុងយួយរី បាននិយាយថា ទីក្រុងយួយរី មានបរិយាកាសធុរកិច្ចដែលរួសរាយរាក់ទាក់ គោលនយោបាយអនុគ្រោះនៃឧទ្យានផ្សាយផ្ទាល់ យូឆេន ចេកោ ដែលជាស្តង់ដារក្នុងវិស័យត្បូងប្រណិត ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ជំនាញ និងសេវាកម្មបែបស្តង់ដារ នេះសុទ្ធតែជាមូលហេតុសំខាន់សម្រាប់ទាក់ទាញពួកគេឱ្យត្រឡប់ទៅវិស័យត្បូងវិញ៕

អ្នកបកប្រែ៖ Li Zha

ជីវិតបែបយូណាន丨ការផ្សាយផ្ទាល់ការលក់ត្បូងប្រណិត បានបំភ្លឺក្រុងជាប់ព្រំដែនតូច