ជីវិតបែបយូណាន | មនុស្សពីរជំនាន់ បានអភិរក្សភ្នំមួយជាង ៤០ ឆ្នាំ

2023-03-14 17:18:17
ប្រភព:ស៊ីនហួចិន

ថ្ងៃទី១២ ខែមីនា គឺជាទិវាដាំដើមឈើទី ៤៥ នៃប្រទេសចិន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិនមានផ្ទៃដីព្រៃឈើចំនួន ២៣១ លានហិកតា អត្រាគ្របដណ្តប់ព្រៃឈើ កើនឡើងដល់ ២៤,០២%វាលស្មៅមានផ្ទៃដីចំនួន ២៦៥ លានហិកតា អត្រាគ្របដណ្តប់ស្មៅកើនឡើងដល់ ៥០,៣២%។

លោក វ៉ាង សឺគុយ ដែលមានអាយុ ៦៥ ឆ្នាំ ជាអ្នកអភិរក្សព្រៃឈើនៃកសិដ្ឋានព្រៃឈើ ហ័សមូសាន ដែលស្ថិតនៅឃុំឡុងហៃ ស្រុកលូលាំង ក្រុងឈូជីង ខេត្តយូណាន ប្រទេសចិន ប៉មយាមនៅលើកំពូលភ្នំគឺជាផ្ទះរបស់លោក វ៉ាង សឺគុយនិងប្រពន្ធរបស់គាត់លើភ្នំ។ កសិដ្ឋានព្រៃឈើ ហ័សមូសានមានចម្ងាយជាង ៣០ គីឡូម៉ែត្រពីស្រុកកណ្តាល លុលាំង  ដែលមានកម្ពស់ជាង ២៣០០ ម៉ែត្រ ហើយមានទំហំផ្ទៃដីសរុប ៤៩៤ ហិកតា។ ភារកិច្ចរបស់លោក វ៉ាង សឺគុយ និងប្រពន្ធរបស់គាត់ គឺសង្កេតការណ៍ស្ថានការណ៍អគ្គិសនីនៅក្នុងកសិដ្ឋានព្រៃឈើ និងការពារព្រៃឈើ។

កសិដ្ឋានដែលដាំព្រៃឈើដ៏ខៀវស្រងាត់នេះ ធ្លាប់ជាភ្នំវាលខ្សាច់ដែលមានថ្មជាច្រើននៅទសវត្សរ៍ទី៨០ សតវត្សរ៍ទី២០។ នៅពេលនោះ ដើម្បីឱ្យភ្នំនេះមានការប្រែប្រួល កសិករប្រាំបីនាក់បាននាំមុខគេក្នុងការដាំព្រៃឈើ ហើយអ្នកស្រុកបានហៅពួកគេថា "ចាស់ទុំប្រាំបីនាក់"។ ក្រោមការជំរុញរបស់ពួកគេ មនុស្សកាន់តែច្រើនបានចូលរួមក្នុងការដាំព្រៃឈើ ហើយតំបន់ព្រៃឈើក៏កាន់តែធំទៅៗ។

អ្នកជំនាន់មុនដាំព្រៃឈើ ហើយកូនចៅការពារព្រៃឈើ។ អ្នកអភិរក្ស វ៉ាង សឺគុយ បានធ្វើការនៅទីនេះអស់រយៈពេល ២៤ ឆ្នាំ។ ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ កសិដ្ឋានព្រៃឈើ ហ័សមូសាន មិនដែលធ្លាប់បង្កើតស្ថានភាពឆេះព្រៃ ដែលគួរឱ្យ វ៉ាង សឺគុយ និងប្រពន្ធរបស់គាត់មានមោទនភាពបំផុត។ លោក វ៉ាង សឺគុយ បាននិយាយថា "ខ្ញុំគ្រាន់តែចង់អភិរក្សកន្លែងនេះឱ្យបានល្អ។ នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមនុស្សជំនាន់មុនបន្សល់ទុកឱ្យយើង ហើយយើងមុខជាការពារវាឱ្យបានល្អ"។

អ្នកសារព័ត៌មាន Jiang Wenyao

អ្នកបកប្រែ៖ Li Zha

ជីវិតបែបយូណាន | មនុស្សពីរជំនាន់ បានអភិរក្សភ្នំមួយជាង ៤០ ឆ្នាំ