ទុរេនថៃត្រូវបានដឹកជញ្ជូនដល់ក្រុងគុនមីងតាមផ្លូវរថភ្លើងចិន-ឡាវត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ

2023-04-27 10:50:39
ប្រភព:ស៊ីនហួចិន

នៅឯស្ថានីយដឹកជញ្ជូនផ្លូវដែក Laem Chabangក្នុងភាគខាងកើតនៃប្រទេសថៃ រថយន្តកុងតឺន័រដែលផ្ទុកទុរេនបានចូលក្នុងស្ថានីយយ៉ាងមានរបៀបរៀបរយ។ ក្រោមពន្លឺថ្ងៃក្តៅខ្លាំងបុគ្គលិកផ្លូវដែកកំពុងណែនាំរថយន្តស្ទូច ផ្ទេរកុងតឺន័រពីរថយន្តដឹកទំនិញទៅកាន់រថភ្លើង ទន្ទឹមនឹងនេះដែរ បុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនកំពុងមមាញឹកក្នុងការបញ្ជាក់ព័ត៌មានរបស់កុងតឺន័រនីមួយៗ។

"រថភ្លើងផ្លែឈើ" នេះផ្ទុកធុរេន ៤០០ តោន ដែលបានចេញដំណើរពី Laem Chabangនៅរសៀលថ្ងៃទី១៦ ហើយផ្ទេរប្តូរកុងតឺន័រពីរថភ្លើងចេញពីប្រទេសថៃទៅកាន់រថភ្លើងផ្សេងទៀតតាមផ្លូវរថភ្លើងចិន-ឡាវ នៅថ្ងៃទី១៧ និងបន្តដឹកជញ្ជូនទៅកាន់ស្ថានីយចុងក្រោយគឺស្ថានីយគុនមីងខេត្តយូណាននៃប្រទេសចិននៅព្រឹកថ្ងៃទី១៩។ ​ធុរេនប្រទេសថៃត្រូវដឹក​ជញ្ជូនតាមរថភ្លើងចិន-ឡាវ ទៅកាន់​ក្រុង​គុនមីង​ខេត្ត​យូណានដោយចំណាយត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ ក្នុងឆ្នាំ២០២២ប្រទេសចិនជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ធុរេនថៃ ដែលស្មើនឹង ៩៦% នៃទំហំនាំចេញសរុប ដែលមានតម្លៃនាំចេញសរុប ៣,០៩ពាន់លានដុល្លារ៕

អ្នកសារព័ត៌មាន ៖ វ៉ាង យួនយួន  ទីង យីឈួន   លីន ហៅ

អ្នកបកប្រែ ៖ Shen Yan

ទុរេនថៃត្រូវបានដឹកជញ្ជូនដល់ក្រុងគុនមីងតាមផ្លូវរថភ្លើងចិន-ឡាវត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ