ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ បានបើកសម្ពោធនៅរាជធានីភ្នំពេញប្រទេសកម្ពុជា
ថ្ងៃទី៥ ខែឧសភា ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ បានបើកសម្ពោធនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលស្ថិតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ នេះជាលើកទីមួយដែលប្រទេសកម្ពុជាបានរៀបចំការប្រកួតកីឡាចម្រុះថ្នាក់តំបន់អាស៊ីអាគ្នេយ៍ដែលត្រូវរៀបចំឡើងក្នុងរាល់ពីរឆ្នាំម្តង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាច្រើន មានវត្តមានក្នុងពិធីបើកសម្ពោធនេះ ។
ពិធីបើកសម្ពោធនៃការប្រកួតកីឡាស៊ីហ្គេមលើកនេះ រួមមានបីវគ្គ គឺ ភាពរុងរឿងនៃអរិយធម៌អង្គរ ស្នាមញញឹមខ្មែរ និងអនាគតជនជាតិកម្ពុជា។ ការប្រកួតកីឡាស៊ីហ្គេមលើកនេះធ្វើឡើងក្រោមប្រធានបទ“កីឡារស់នៅក្នុងសន្តិភាព”ពិធីសម្ពោធបើកបានបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។
ការប្រកួតកីឡាស៊ីហ្គេមលើកនេះមានប្រភេទកីឡា ៣៦ រួមមានការចូលរួមពីអត្តពលិក គ្រូបង្វឹក អាជ្ញាកណ្តាលនិងមន្ត្រីប្រតិភូចំនួនជាង ១ ម៉ឺននាក់ដែលមកពី ១១ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងបិទបញ្ចប់នៅថ្ងៃទី ១៧ ខែឧសភា។
ក្រៅពីនេះ ប្រទេសកម្ពុជានឹងរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
អ្នកបកប្រែ៖ Li Zha