នៅថ្ងៃឈប់សម្រាក "១ ឧសភា" ឆ្នាំនេះ ដំណើរកម្សាន្តខ្លាឃ្មុំផេនដាទទួលបានការពេញនិយមយ៉ាងខ្លាំង

2023-05-06 19:10:41
ប្រភព:កាសែតប្រជាជនដេលី

នៅថ្ងៃឈប់សម្រាក "១ ឧសភា" ឆ្នាំនេះ នៅទីក្រុងឆេងទូ ខេត្តសឺឈួន ប្រទេសចិន ដំណើរកម្សាន្តបែបខ្លាឃ្មុំផេនដាទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរមកពីខេត្តផ្សេង។ សូមបញ្ជាក់ថា  ឧទ្យានសិក្សាស្រាវជ្រាវការបង្កាត់ពូជខ្លាឃ្មុំផេនដា (ហៅកាត់ថា "ឧ្យានខ្លាឃ្មុំផេនដា") និងជ្រលងខ្លាឃ្មុំផេនដាឌូចាំងយ៉ាន បានធ្វើការលក់សំបុត្រតាមអ៊ីនធើណែតក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ ក្នុងចំណោមនោះ ក្នុងអំឡុងពេល "១ ឧសភា"  ឧទ្យានខ្លាឃ្មុំផេនដាបានក្លាយជាតំបន់ទេសចរណ៍មួយក្នុងតំបន់ទេសចរណ៍ទាំងដប់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនៃប្រទេសចិន។

ក្នុងអំឡុងពេល "១ ឧសភា" ខ្លាឃ្មុំផេនដាដែលទទួលបានការពេញនិយមបំផុតគឺ ខ្លាឃ្មុំផេនដា "ហួហួ"។ ភ្ញៀវទេសចរណ៍ជាច្រើនមកពីទូទាំងប្រទេសចិនស្រឡាញ់ខ្លាឃ្មុំផេនដា "ហួហួ"។ ប៉ុន្តែ ការមើលខ្លាឃ្មុំផេនដា "ហួហួ" មិនមែនជារឿងងាយស្រួលទេ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក អ្នកទេសចររង់ចាំតម្រង់ជួរចូលឧទ្យានចាប់ពីម៉ោង ៦ ព្រឹកជារៀងរាល់ថ្ងៃ៕

អ្នកបកប្រែ៖ Li Zha

នៅថ្ងៃឈប់សម្រាក "១ ឧសភា" ឆ្នាំនេះ ដំណើរកម្សាន្តខ្លាឃ្មុំផេនដាទទួលបានការពេញនិយមយ៉ាងខ្លាំង