ទេសភាពដ៏អស្ចារ្យនៃស្ពានធំពិសេស ភីងថាង ខេត្តគួយចូវ
2023-05-26 17:09:23
ប្រភព:ស៊ីនហួចិន
ស្ពានធំពិសេស ភីងថាង ជាគម្រោងគ្រប់គ្រងនៃផ្លូវល្បឿនលឿនពីស្រុកភីងថាង ទៅស្រុកឡូទាន នៃខេត្តគុយចូវ។ ស្ពាននេះមានប្រវែង ២១៣៥ ម៉ែត្រ វាជាស្ពានខ្សែកាបពីរជាន់ដែលមានសរសរទ្របីជាន់ ស្ពាននេះមានគន្លងសំខាន់ ៥៥០ ម៉ែត្រ នៅក្នុងនោះ សរសរទ្រកណ្តាលមានកម្ពស់ ៣៣២ ម៉ែត្រ ដែលបានបង្កើតកំណត់ត្រាថ្មី "សរសរទ្រស្ពានបេតុងខ្ពស់បំផុត" លើពិភពលោក។ ស្ពាននេះត្រូវបានសម្រេចការសាងសង់ និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៩ ។ ពីផ្ទៃស្ពានទៅផ្ទៃទន្លេមានប្រវែង ៣០០ ម៉ែត្រ សរសរទ្រស្ពានត្រូវបានឌីហ្សាញជារាងពេជ្រ ដែលត្រូវបានប្រសិទ្ធិនាម "ស្ពានអាកាស"។ នៅជំុវិញស្ពានធំពិសេស ភីងថាង មានតំបន់ទេសចរណ៍ នឹងអាចធ្វើឱ្យអ្នកទេសចរស្វែងយល់ពីភាពស្រស់ស្អាតនៃស្ពានធំពិសេសនេះ៕
អ្នកបកប្រែ៖ Li Zha