អ្នកជំនាញមកពីប្រទេសជាច្រើនសរសើរគំនិតផ្តួចផ្តើមនៃ“យកប្ញស្សីជំនួសប្លាស្ទិក”និងជំរុញការងារប្រឆាំងនឹងការបំពុលប្លាស្ទិកជាសកល

2023-06-08 17:53:30
ប្រភព:ស៊ីនហួចិន

ថ្ងៃទី៥ ខែមិថុនា គឺជាទិវាបរិស្ថានពិភពលោក ហើយឆ្នាំនេះផ្តោតលើ "ដំណោះស្រាយការបំពុលប្លាស្ទិក" ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកជាសកល។ អ្នកជំនាញមកពីប្រទេសជាច្រើនបាននិយាយថា គំនិតផ្តួចផ្តើម“យកប្ញស្សីជំនួសប្លាស្ទិក” ដែលដាក់ចេញដោយរដ្ឋាភិបាលចិន ជាមួយអង្គការឫស្សី និងផ្តៅអន្តរជាតិក្នុងឆ្នាំ២០២២ នឹងជួយដល់អភិបាលកិច្ចសកលនៃការបំពុលប្លាស្ទិក និងរួមចំណែកជាវិជ្ជមានដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

លោកJohn B Cobb Jr. បណ្ឌិតសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រ និងមនុស្សធម៌ជាតិនៃសហរដ្ឋអាមេរិក បានថ្លែងថា គំនិតផ្តួចផ្តើម“យកប្ញស្សីជំនួសប្លាស្ទិក” មានសារៈសំខាន់ជាក់ស្តែង និងបានរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ សហគមន៍អន្តរជាតិគួរតែចាត់វិធានការលើទ្រង់ទ្រាយកាន់តែធំឱ្យយ៉ាងឆាប់រហ័ស ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាបំពុលប្លាស្ទិកជាសកល។

លោក ASUKA Jusen សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីឦសាននៃសាកលវិទ្យាល័យ Tohoku ក្នុងប្រទេសជប៉ុន បានមានប្រសាសន៍ថា ជាទូទៅ  ការជំនួសប្លាស្ទិកដោយឫស្សីអាចកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។

លោក Renato Constantinoអនុប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃ"វេទិកាភាពភាពផុយស្រួយនៃអាកាសធាតុ"អង្គការការពារបរិស្ថានអន្តរជាតិ បាននិយាយថា តាមទស្សនៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរភាព វត្ថុធាតុដើមបែបប្រពៃណីដូចជាឫស្សី និងផ្តៅមានគុណសម្បត្តិច្រើនជាងវត្ថុធាតុដើមដូចជាប្រេងឥន្ធនៈ និងប្លាស្ទិក។

    

សេដ្ឋវិទូ Ronnie Lins នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបញ្ហាចិននៃប្រទេសប្រេស៊ីលបានចង្អុលបង្ហាញថា ឫស្សីនិងផ្តៅគឺជាវត្ថុជំនួសដ៏ល្អសម្រាប់ផលិតផលប្លាស្ទិកជាច្រើន។ ការអនុវត្តគំនិតផ្តួចផ្តើម“យកប្ញស្សីជំនួសប្លាស្ទិក” នឹងជួយលើកកម្ពស់ការវិនិយោគ និងការច្នៃប្រឌិតក្នុងឧស្សាហកម្មប្លាស្ទិក ព្រមទាំងកាត់បន្ថយផលប៉ះពាល់នៃការបំពុលប្លាស្ទិកលើបរិស្ថាន។ ជាងនេះទៅទៀត ផលិតផលឬស្សី និងផ្តៅមានសក្ដានុពលខ្លាំងក្នុងការជំនួសផលិតផលប្លាស្ទិកមួយចំនួនធំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបៃតងឱ្យកាន់តែល្អប្រសើរឡើង និងបង្កើតពិភពលោកដែលមានសុខភាពល្អ៕

អ្នកសារព័ត៌មាន ៖ ថាំង ជីងជីង  ចាំង សៀវយូ  វ៉ាង ឈីពីង

អ្នកបកប្រែ ៖ Shen Yan

អ្នកជំនាញមកពីប្រទេសជាច្រើនសរសើរគំនិតផ្តួចផ្តើមនៃ“យកប្ញស្សីជំនួសប្លាស្ទិក”និងជំរុញការងារប្រឆាំងនឹងការបំពុលប្លាស្ទិកជាសកល