កសិករដាំបន្លែជិះ"ឡានក្រុងពិសេស"ទៅលក់បន្លែ

2023-07-11 16:10:09
ប្រភព:ស៊ីនហួចិន

នៅឃុំសៀងថាង ស្រុកណានឆាង ខេត្តជាំងស៊ី ប្រទេសចិន អ្នកភូមិជាច្រើនត្រូវជិះឡានក្រុង​​នៅពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីចូលទីក្រុងក្នុងការលក់បន្លែ ​គេយកកន្ត្រកជិះឡានក្រុងហើយអង្គុយជាមួយនឹងអ្នកជិះឡានសាញ្ញ ពិតជាមិនងាយស្រួលទេ។​​ ក្រៅពីនេះ  ស្រុកនេះមានតែផ្លូវឡានក្រុងលេខ ១៧៩ ប៉ុណ្ណោះទេ ដែលអាចផ្តល់ជូនអ្នកស្រុកធ្វើដំណើរពីតំបន់ខាងលិចឆ្ពោះទៅទីក្រុង។

ដើម្បីដោះស្រាយបញ្ហាដ៏លំបាករបស់កសិករបន្លែចូលទីក្រុង នៅថ្ងៃទី១២ ខែមិថុនា ក្រុមហ៊ុនឡានក្រុងក្នុងស្រុកបានបើកដំណើរការ "ខ្សែឡានក្រុងពិសេសសម្រាប់កសិករដាំបន្លែ" ដើម្បីផ្តល់សេវា និងភាពងាយស្រួលដល់ការធ្វើដំណើររបស់កសិករដាំបន្លែ។

  

  

កសិករដាំបន្លែឈ្មោះ យូ ឈុនឡាន ពេញចិត្តឡានក្រុងពិសេសនេះយ៉ាងក្រៃលែង គាត់បាននិយាយថា កាលពីមុន ងាយបង្កើតជម្លោះរវាងអ្នកជិះឡានក្រុងសាមញ្ញ និងកសិករដាំបន្លែក្នុងការធ្វើដំណើរតាមឡានក្រុង ហើយឡានក្រុងឈប់នៅចំណតនីមួយៗអាចខាតពេល ទោះយ៉ាងណាក៏ដោយ កសិករដាំបន្លែដល់ទីក្រុងលឿនបំផុតក៏ម៉ោង ៨ ដែរ។ ឥឡូវនេះ ឡានក្រុងពិសេសមិនឈប់នៅចំណត ហើយទៅដល់ក្រុងដោយផ្ទាល់នៅម៉ោងប្រមាណ ៧ ព្រឹក។

  

      

តាំងពីការបើកដំណើរការ"ខ្សែឡានក្រុងពិសេសសម្រាប់កសិករដាំបន្លែ"កន្លងមក មានកសិករដាំបន្លែជាង ៣០ នាក់ជិះឡានក្រុងទៅក្រុងជារៀងរាល់ថ្ងៃ ឡានក្រុងពិសេសនេះត្រូវបានគេកោតសរសើរមិនដាច់ពីមាត់។ ប្រធានក្រុមហ៊ុនឡានក្រុងបានបញ្ជាក់ថា ប្រសិនបើមានកសិករដាំបន្លែជិះឡានក្រុងនេះកាន់តែច្រើន ពួកគេនឹងបន្ថែម ឡានក្រុងពិសេសសម្រប់កសិករដាំបន្លែថែមទៀត ដើម្បីផ្តល់សេវាកម្មល្អដល់កសិករដាំបន្លែ៕

    

  

អ្នកសារព័ត៌មាន៖ Peng Zhaozhi

អ្នកបកប្រែ៖ Li Zha Nong Rui

កសិករដាំបន្លែជិះ"ឡានក្រុងពិសេស"ទៅលក់បន្លែ