ទស្សនាភូមិកីឡាករនៃការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យទូទាំងពិភពលោកនៅទីក្រុងឆឹងទូ
2023-07-19 11:02:32
ប្រភព:ស៊ីនហួចិន
ភូមិកីឡាករនឹង "បើកភូមិ" អោយដំណើការជាផ្លូវការនៅថ្ងៃទី ២២ ខែកក្កដា ក្នុងការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យទូទាំងពិភពលោកនារដូវក្តៅលើកទី ៣១ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងឆឹងទូ ប្រទេសចិន។
ភូមិកីឡាករមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យឆឹងទូ ដែលមានផ្ទៃដីសរុបប្រមាណ ៨០០,០០០ ម៉ែត្រការ៉េ មានផ្ទៃដីសាងសង់សរុបប្រមាណ ៦៦០,០០០ ម៉ែត្រការ៉េ ហើយក្នុងនោះ ភូមិនេះមាន អាគារស្នាក់នៅចំនួន ១០ ខ្នង ភោជនីយដ្ឋានកីឡាករចំនួន ២ និងព្រមទាំងតំបន់ផ្តល់សេវាកម្មធានាជាច្រើនដូចជា មជ្ឈមណ្ឌលសេវាកម្មគណៈប្រតិភូ មជ្ឈមណ្ឌលការពារសុខភាព និងមជ្ឈមណ្ឌលធ្វើការលំហាត់ប្រាណជាដើម៕
អ្នកសារព័ត៌មាន៖ Wang Xi
អ្នកបកប្រែ៖ Li Zha Nong Rui