ជីវិតបែបយូណាន | ខេត្តយូណានអបអរសាទរ “ពិធីបុណ្យមុខខ្មៅពណ៌ចខ្មៅ” ដើម្បីស្វែងរកទំនៀមទម្លាប់ជនជាតិ
2023-07-21 10:47:05
ប្រភព:កាសែតយូណានដេលី
នៅថ្ងៃទី ១៨ ខែកក្កដា ការបើកសម្ពោធនៃ “ពិធីបុណ្យមុខខ្មៅ”ឆ្នាំ ២០២៣ របស់ភូមិភូជឺហី ខេត្តយូណាន ប្រទេសចិន បានប្រារព្ធនៅស្រុកឆូវប៉ី។
អ្នកទេសចរមកពីទូទាំងប្រទេសចិនបានអបអរសាទរពិធីបុណ្យជាមួយនឹងប្រជាជនក្នុងតំបន់ ដើម្បីស្វែងរកទំនៀមទម្លាប់ជនជាតិដ៏វិសេសវិសាលរបស់ស្រុកឆូវប៉ី ហើយយកធ្យូងបង្ហាញបំណងប្រាថ្នាដ៏ល្អប្រសើរ ដែល"លាបធ្យូងខ្មៅពេញរាងកាយ បង្កើតសុភមង្គលពេញមួយជីវិត" ដើម្បីសាកល្បងរបៀបរស់នៅខេត្តយូណាន។
“ពិធីបុណ្យមុខខ្មៅ” គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិយីនៅស្រុកឆូវប៉ីដែលមានប្រវត្តិជាង ១០០០ ឆ្នាំ។ នៅសម័យបុរាណ បុព្វបុរសជនជាតិយី បានយកធ្យូងលាបលើមុខ ដើម្បីបង្ហាញនូវការគោរពចំពោះធម្មជាតិ និងមានចក្ខុវិស័យល្អប្រសើរដល់ជីវិតល្អប្រសើរ៕
អ្នកសារព័ត៌មាន៖ Wang Shihan
អ្នកបកប្រែ៖ Li Zha Nong Rui