ការធ្វើដំណើរដ៏អស្ចារ្យនៃផ្កាស្រស់ខេត្តយូណានពីវាលស្រែទៅកាន់ថូផ្កា
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំណភ្ជាប់ដូចជា ការដាំដុះ ការប្រមូលផល ការជួញដូរ និងការដឹកជញ្ជូនជាដើមនៃខ្សែសង្វាក់ឧស្សាហកម្មផ្កាខេត្តយូណានត្រូវបានកែលម្អជាបន្តបន្ទាប់“ផ្កាយូណាន”នីមួយៗចាកចេញពីចំការផ្កាឆ្ពោះទៅកាន់អតិថិជន សុទ្ធតែមានដំណើរការជាពិសេសដ៏អស្ចារ្យរបស់ខ្លួន។
នៅពេលព្រឹកព្រលឹមនៅក្នុងសួនពិព័រណ៍ទំនើបនៃឧស្សាហកម្មផ្កាយូធានហួជីងនីងនៅក្នុងខណ្ឌជីងនីង ក្រុងគុនមីងខេត្តយូណាននៃប្រទេសចិន ដែលរៀងរាល់ឆ្នាំមានផ្កាកាត់ស្រស់ចំនួន១៦០ លានដើមនោះផ្កាស្រស់ស្អាតគ្រាប់ប្រភេទបានរីកស្គុះស្គាយអ្នកដាំផ្កាមមាញឹកក្នុងការបេះផ្កានិងការដឹកជញ្ជូននៅក្នុងរោងដ៏ទំនើប។
ជារៀងរាល់ថ្ងៃ ផ្កាស្រស់ដែលត្រូវបានបេះដោយអ្នកដាំផ្កាបានចូលក្នុងកន្លែងវេចខ្ចប់ ហើយការងារដូចជាការបែងចែកប្រភេទការវេចខ្ចប់និងការដាក់ក្នុងឃ្លាំងទឹកកក ត្រូវបានអនុវត្តតាមលំដាប់លំដោយ។ ផ្កាមួយផ្នែកដែលត្រូវបានកែលម្អបានដឹកជញ្ជូនដោយផ្ទាល់ទៅអតិថិជនផ្នែកខ្លះត្រូវបានដឹកជញ្ជូនដោយឡានដឹកជញ្ជូនផ្កាពិសេសទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មដេញថ្លៃផ្កាអន្តរជាតិគុនមីង ដើម្បីបើកដំណើរការកម្មវិធីដេញថ្លៃជាផ្លូវការ។
នៅក្នុងសាលដេញថ្លៃ មានអេក្រង់ធំៗពីរបីផ្ទាំងដែលបង្ហាញព័ត៌មានផ្កាតាមពេលវេលាជាក់ស្តែងអំពីប្រភេទ ចំនួន ប្រភេទជាដើម។ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មដេញថ្លៃផ្កាអន្តរជាតិគុនមីង ជាមធ្យមរៀងរាល់ថ្ងៃមានផ្កាជាង៥ លានដើម "ដើរចេញ"ពីសាលដេញថ្លៃទៅកាន់កន្លែងផ្សេងៗទូទាំងប្រទេសនិងក្រៅប្រទេស។ ខេត្តយូណានត្រូវបានគេហៅថា “នគររុក្ខជាតិ”គឺជាតំបន់មួយក្នុងចំណោមតំបន់ផលិតផ្កាធំៗទាំងបីនៅលើពិភពលោក។ នៅឆ្នាំ២០២២ការផលិតផ្កាកាត់ស្រស់នៅខេត្តយូណានមានចំនួន ១៨ ពាន់លានដើម៕
អ្នកសារព័ត៌មាន៖Cui Wen
អ្នកបកប្រែ៖ Shen Yan Nong Rui(អ្នកហាត់ការ)