ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៧ បើកធ្វើនៅទីក្រុងKunming ប្រទេសចិន
、
ថ្ងៃទី១៦ ខែសីហា ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៧បានបើកធ្វើនៅក្រុងKunming ខេត្តYunnan ប្រទេសចិន។ ក្នុងរយៈពេល៥ថ្ងៃ តំណាង និងភ្ញៀវកិត្តិយសមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន៨៥ និងសហគ្រាសដែលចូលរួមតាំងបង្ហាញផលិតផលតាមអនឡាញនិងនៅនឹងកន្លែងផ្ទាល់ជាង៣០០០០ នឹងចូលរួមក្នុងសន្និសីទ និងការតាំងពិព័រណ៍ជុំវិញប្រធានបទ "សាមគ្គីភាពនិងកិច្ចសម្របសម្រួល ដើម្បីស្វែងរកការអភិវឌ្ឍរួម"។
ពិព័រណ៍លើកនេះ បានគ្របដណ្តប់ទាំងស្រុងនូវបណ្តាប្រទេសអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិកRCEP ដោយមានពន្លាសរុបចំនួន១៥ ដូចជាពន្លាអាស៊ីខាងត្បូង ពន្លាអាស៊ីអាគ្នេយ៍ ពន្លាកិច្ចសហប្រតិបត្តិការក្នុងតំបន់។ល។
គូរបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ីខាងត្បូងពិព័រណ៍ចិន-ខាងត្បូងបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសចិនអនុវត្តការទូតពហុភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕