កីឡាបាល់ទះទទួលបានការពេញនិយមក្នុងតំបន់ជនបទ

2023-08-25 19:24:40
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ ការប្រកួតកីឡាបាល់ទះ "វាលស្មៅVA" ក្នុងស្រុកOtog Front Bannerនិងការប្រកួតកីឡាបាល់ទះកសិករខេត្តចំនួន ៥ បានប្រារព្ធនៅឃុំអាងស៊ូ ស្រុក Otog Front Bannerក្រុង Ordos តំបន់ស្វយ័តម៉ុងហ្គោលីក្នុង នៃប្រទេសចិន។​កសិករមកពីតំបន់ស្វយ័តម៉ុងហ្គោលីក្នុង ខេត្តសាន់ស៊ី ខេត្តកានស៊ូ តំបន់ស្វយ័តនីងសៀ និងសានស៊ី និងតំបន់ផ្សេងទៀតបានជួបជុំគ្នា ដើម្បីចូលរួមក្នុងការប្រកួតនេះ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលក្នុងតំបន់បានជំរុញការកែលម្អកន្លែងកីឡានៅតំបន់ជនបទ និងអនុវត្តសកម្មភាពកាយសម្បទាជាតិដោយយកកីឡាបាល់ទះជាគោល ហើយបង្កើត"កូនឃុំកីឡាបាល់ទះពិសេស" និងបង្កើតបរិយាកាសកីឡាបាល់ទះល្អ ដែលមានទិដ្ឋភាព"គ្រប់ភូមិមានក្រុមបាល់ទះ និងរៀបចំ​ការ​ប្រកួត​បាល់ទះរៀងរាល់ខែ"៕

អ្នកសារព័ត៌មាន៖ Wang Zhengshe

អ្នកបកប្រែ ៖ Shen Yan


កីឡាបាល់ទះទទួលបានការពេញនិយមក្នុងតំបន់ជនបទ