ស្រោមជើងមួយគូដែលមានលក្ខណៈ "ការងារបច្ចេកទេស" និង "ក្បួនថ្មី"
ថ្មីៗនេះ ពិព័រណ៌ស្រោមជើងអន្តរជាតិតាថាំងចិនលើកទី ១៧ ត្រូវបានប្រារព្ធឡើងនៅទីក្រុងជូជី ខេត្តជឺជាំង ប្រទេសចិន មានសហគ្រាសចំនួនជាង ២០០ បានបង្ហាញខ្លួនក្នុងពិព័រណ៍ ដែលបានទាក់ទាញពាណិជ្ជករមកពីប្រទេសជាច្រើនឱ្យចូលរួមក្នុងពិព័រណ៍នេះ។
ឧស្សាហកម្មស្រោមជើងគឺជាឧស្សាហកម្មប្រពៃណី ឧស្សាហកម្មសសរទ្រូង និងជាឧស្សាហកម្មបន្ថែមចំណូលសម្រាប់ប្រជាជនក្នុងតំបន់។ ឧស្សាហកម្មស្រោមជើងតាថាំង គឺជាម៉ាកក្នុងតំបន់នៃឧស្សាហកម្មក្នុងក្រុងជូជីទាំងស្រុង ឧស្សាហកម្មស្រោមជើងតាថាំងដែលមានផ្លូវតាថាំងជាស្នូល និងបណ្តុំឧស្សាហកម្មតាមទីប្រជុំជនក្នុងឃុំជាង ១០ ។ ជារៀងរាល់ឆ្នាំ ស្រោមជើងមួយភាគបីរបស់ពិភពលោកត្រូវបានផលិតនៅក្រុងជូជី ហើយក្រុងជូជីមាននាមជា "ទីក្រុងស្រោមជើងអន្តរជាតិ"។
លោក Ahmad Halak ពាណិជ្ជករស៊ីរី បានប្រាប់អ្នកកាសែតថា "ការប្រកួតប្រជែងស្នូលរបស់ឧស្សាហកម្មស្រោមជើងតាថាំង គឺជាខ្សែសង្វាក់ឧស្សាហកម្មពេញលេញ។ " លោកមកចូលរួមក្នុងពិព័រណ៍នេះដើម្បីទិញគ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមអំបោះថ្មី។ កាលពីដប់ឆ្នាំមុន គាត់បានទៅប្រទេសជាច្រើនដើម្បីស្វែងរកម៉ាស៊ីនផលិតស្រោមជើង និងវត្ថុធាតុដើមហើយទីបំផុតបានរកឃើញផលិតផលដ៏ល្អនៅក្នុងតំបន់ឧស្សាហកម្មស្រោមជើងតាថាំង ។
ជាការពិត ខ្សែសង្វាក់ឧស្សាហកម្មពេញលេញកាត់បន្ថយថ្លៃដើមផលិតកម្ម និងប្រតិបត្តិការរបស់សហគ្រាស។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកាលៈទេសៈនៃការធ្លាក់ចុះតម្រូវការក្នុងស្រុង និងអន្តរជាតិ និន្នាការឧស្សាហកម្មស្រោមជើងតាថាំងបានកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ បរិមាណនាំចេញដែលដំណើរការដោយខ្លួនឯងបានកើនឡើងជាង ៣០% នៅក្នុងឆ្នាំទៅ ហើយឈរលើមូលដ្ឋានចំណូលជាង ១០ ពាន់លានយាន់ក្នុងឆ្នាំមុន ឆមាសទីមួយនៃឆ្នាំនេះ គេសម្រេចបាន ៥.១៨ ពាន់លានយាន់ កើនឡើង ២២.៩%បើប្រៀបធៀបនឹងឆ្នាំមុន។
ទោះបីជាស្រោមជើងមានទំហំតូចក៏ដោយ ប៉ុន្តែ តម្រូវការស្រោមជើងរបស់អតិថិជនគឺមានភាពចម្រុះ។ ដូចជាមានតម្រូវការពាក់ព័ន្ធពណ៌ រូបភាព រចនាឌីហ្សាញជាដើម។ មិនតែប៉ុណ្ណោះ ក៏មានតម្រូវការពាក់ព័ន្ធខុសពីគ្នាក្នុងការអនុវត្តមុខងារ និងសេណារីយ៉ូជាដើម។
បុគ្គលិកឈ្មោះ ហ៊ូ ឡីឡី នៃក្រុមហ៊ុន Caramella Technology Co., Ltd. ក្រុងជូជី បានណែនាំថា "ចំណុចលក់នៃផលិតផលរបស់យើងគឺការរចនាឌីហ្សាញ។ មានផលិតផលម៉ូដែលសហម៉ាក IP បច្ចេកវិទ្យាគំនូរ AI និងស្នាដៃគំនូរដោយដៃជាច្រើនរបស់អ្នករចនាជាដើម។" ក្រុមហ៊ុនផ្តោតលើអតិថិជនវ័យក្មេង នឹងរចនាម៉ូដស្រោមជើងទាន់សម័យជិត ១ ម៉ឺនម៉ូដ ។ នៅឆ្នាំ ២០២២ មានជិត ៤០០០ ម៉ូដ ត្រូវចូលក្នុងទីផ្សារ ហើយទំហំការលក់ប្រចាំឆ្នាំមានចំនួនលើស ៣០០ លានគូ៕
អ្នកសារព័ត៌មាន ៖ Jiang Tong
អ្នកបកប្រែ ៖ Shen Yan