ការប្រកួតកីឡាអាស៊ីក្រុងហាងចូវបានបំបែកកំណត់ត្រាពិភពលោកចំនួន ១៥

2023-10-08 16:31:36
ប្រភព:CRI

ថ្ងៃទី ៧ ខែតុលា សន្និសីទកាសែតបូកសរុបការប្រកួតកីឡាអាស៊ីក្រុងហាងចូវបានបើកធ្វើនៅមជ្ឈមណ្ឌលសារព័ត៌មានក្រុងហាងចូវ។ តាមការឱ្យដឹងរបស់លោក Zhu Qinan អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងការប្រកួតនៃការប្រកួតកីឡាអាស៊ីក្រុងហាងចូវ គិតរហូតដល់យប់ថ្ងៃទី ៦ ខែតុលា ការប្រកួតកីឡាអាស៊ីលើកនេះបានបំបែកកំណត់ត្រាពិភពលោកសរុបចំនួន ១៥ ។ គិតមកទល់ថ្ងៃទី ៧ ខែតុលា ប្រាក់ចំណូលនៃការលក់សំបុត្រចូលទស្សននាមានចំនួន ៦១០ លានយាន់ប្រាក់ចិន៕



ការប្រកួតកីឡាអាស៊ីក្រុងហាងចូវបានបំបែកកំណត់ត្រាពិភពលោកចំនួន ១៥