យុវជនលេងកីឡាសីដក់ដែលមកពី ៦ ប្រទេសជួបជុំគ្នានៅមណ្ឌលតឺហុង ដើម្បីចែករំលែកមិត្តភាព

2023-10-10 18:22:09
ប្រភព:កាសែតយូណានដេលី

ថ្មីៗនេះ សកម្មភាពចែករំលែកនៃ "Let’s play sepa takraw together, young guys!" ដែលរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងសហការរៀបចំដោយនាយកដ្ឋានឃោសនានៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនមណ្ឌលទឺហុង  និងសាខា​តឺហុងនៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន បាន​ប្រារព្ធឡើងនៅទីក្រុងម៉ាងស៊ឺ មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតីជីងភូ តឺហុង។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព "Let’s play sepa takraw together, young guys!" ដើរចូលក្នុងមណ្ឌលតឺហុង ដែលបន្ត​រយៈពេល​ ៣ ​ថ្ងៃ។ នៅយប់នោះ អ្នកនិយមកីឡាសីដក់មកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជួប​ជុំ​គ្នា ដើម្បីចែករំលែករឿងរ៉ាវអំពីកីឡាសីដក់ និងមិត្តភាពឡានឆាង-មេគង្គ។

ក្នុងវគ្គចែករំលែកនេះ យុវជនឡានឆាង-មេគង្គទាំង ៦ រូប សង្ឃឹមថា កីឡាសីដក់នឹងទទួលបានការចាប់អារម្មណ៍ និងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន។ ពួកគេបានចែករំលែកថា "ខ្ញុំចូលចិត្តលេងបាល់ទាត់ និងបាល់ទះតាំងពីតូចមកម្ល៉េះ ហើយការលេងកីឡាសីដក់គឺវាស្ថិតនៅចន្លោះបាល់ទាត់ និងបាល់ទះ ដូច្នេះហើយខ្ញុំក៏ចាប់អារម្មណ៍លើកីឡាសីដក់ដែរ"។ "ខ្ញុំបានចាប់ផ្តើមលេងកីឡាសីដក់តាំងពីអាយុ ១១ ឆ្នាំមកម្ល៉េះ។ ទោះបីជាខ្ញុំមិនដែលរៀនកីឡាសីដក់ជាពិសេសពីមុនមកក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅតែអាចលេងជាមួយបងប្អូនអ្នកជិតខាងរបស់ខ្ញុំបានដែរ"។


តាមព័ត៌មានបានឱ្យដឹងថា ក្នុងអំឡុងពេលសកម្មភាព ក្រុមយុវជន បានទៅទស្សនានៅទីក្រុងម៉ាងស៊ឺ និងស្រុកឡុងឈួន​ ដើម្បីស្វែងរកធាតុកីឡាសីដក់  ហើយពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកចូលចិត្តកីឡាសីដក់ក្នុងតំបន់ រួចទៅស្វែងយល់ពីបច្ចេកទេសធ្វើតែជូររបស់ជនជាតិតឺអាង និងជំនាញធ្វើកាំបិតហ៊ូសារបស់ជនជាតិអាឆាំងជាដើម។ ភាពស្រស់ស្អាត ភាពទាក់ទាញ ភាពបើកចំហ និងបរិយាបន្ន... នៅក្នុងកិច្ចប្រជុំចែករំលែក យុវជនបានប្រើពាក្យគន្លឹះទាំងនេះ ដើម្បីសង្ខេបបទពិសោធន៍ និងអារម្មណ៍របស់ពួកគេក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ៕

អ្នកសារព័ត៌មាន ៖ Fu Zhang Mingyue    Zhang Yinglin

អ្នកបកប្រែ ៖ Shen Yan

យុវជនលេងកីឡាសីដក់ដែលមកពី ៦ ប្រទេសជួបជុំគ្នានៅមណ្ឌលតឺហុង ដើម្បីចែករំលែកមិត្តភាព