ភ្ញៀវមកពីពិភពលោកដែលចូលរួមសន្និសីទសម្ព័ន្ធអប់រំតន្ត្រីអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី ៣ ជួបជុំគ្នានៅខេត្តយូណាន
នៅថ្ងៃទី១៥ ខែតុលា សន្និសីទសម្ព័ន្ធអប់រំតន្ត្រីអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី ៣ បានប្រារព្ធនៅទីក្រុងប៉េកាំង។នៅថ្ងៃទី១៦ នាយកសាលា អ្នកជំនាញ អ្នកនិពន្ធវ័យក្មេង និងសិល្បករជាង ១០០ នាក់មកពីសម្ព័ន្ធសាកលវិទ្យាល័យចំនួនជាង ៥០ បានជួបជុំគ្នានៅខេត្តយូណាន។ ភ្ញៀវមកពីបណ្តាប្រទេសនានានឹងពិភាក្សា ចែករំលែក និងជជែកអំពីអនាគតនៅក្នុងសន្និសីទសម្ព័ន្ធអប់រំតន្ត្រីអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី ៣ ដូច្នេះ ខេត្តយូណានបានរៀបចំសកម្មភាពសម្តែងសិល្បៈ "ជីវិតបែបយូណាន" មានតន្ត្រី និងចម្រៀងដ៏ចម្រុះពណ៌។
ទោះបីជាលោកអ្នកស្ថិតនៅប្រទេសណា ឬនិយាយភាសាណាក៏ដោយ តន្ត្រីតែងតែដក់ជាប់នឹងអារម្មណ៍មនុស្សយើង។ ទន្ទឹមនឹងមានរឿងរ៉ាវពាក់ព័ន្ធការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានសរសេរ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យតន្ត្រីរវាងប្រទេសចូលរួមកសាងក៏កំពុងបន្តពង្រឹងផងដែរ។ សម្ព័ន្ធអប់រំតន្ត្រី "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ គិតដល់បច្ចុប្បន្ននេះ មានសមាជិកចំនួន ៦១ ព្រមទាំងសាលាក្នុងស្រុកចំនួន ២៤ និងស្ថាប័នចំនួន ៣៧ មានដូចជាមហាវិទ្យាល័យតន្ត្រីជាតិចិន មហាវិទ្យាល័យតន្ត្រីជាតិវៀតណាម និងមហាវិទ្យាល័យនៃសាកលវិទ្យាល័យ Mahidol ប្រទេសថៃជាដើម៕
អ្នកសារព័ត៌មាន ៖ Wang Yi
អ្នកបកប្រែ ៖ Shen Yan