ការប្រកួត "ស្ពានភាសាចិន" សម្រាប់សិស្សមធ្យមសិក្សា និងការសម្តែង "ស្ពានភាសាចិន" សម្រាប់សិស្សបឋមសិក្សាពិភពលោក បានប្រារព្ធនៅខែនេះ
តាមព័ត៌មានថ្មីៗបានឱ្យដឹងថា ការប្រកួត "ស្ពានភាសាចិន" លើកទី ១៦ សម្រាប់សិស្សមធ្យមសិក្សា និងការសម្តែង "ស្ពានភាសាចិន" សម្រាប់សិស្សបឋមសិក្សាពិភពលោក បានប្រារព្ធនៅទីក្រុងប៉េកាំង និងខេត្តយូណាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា។
ការប្រកួត "ស្ពានភាសាចិន" សម្រាប់សិស្សមធ្យមសិក្សា និងការសម្តែង "ស្ពានភាសាចិន" សម្រាប់សិស្សបឋមសិក្សាពិភពលោកលើកនេះ មានប្រធានបទ "ដើរឆ្ពោះទៅក្តីសុបិនភាសាចិន រស់នៅតាមបែបយុវវ័យ" និង "ភាសាចិនសប្បាយរីករាយ"។ មានសិស្សមធ្យមសិក្សា និងសិស្សបឋមសិក្សាសរុបចំនួន ៤៥000 នាក់បានចូលរួមក្នុងការប្រកួតឆ្នាំនេះ ចុងបញ្ចប់ មានសិស្សបឋមសិក្សា និងមធ្យមសិក្សាចំនួន ១៦៨ នាក់មកពី ៩៧ ប្រទេសទទួលបានសិទ្ធិចូលរួមសម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយបានមកប្រទេសចិនដើម្បីចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រជាសាកលនេះ។ ការប្រកួតឆ្នាំនេះមានប្រទេសចូលរួមច្រើនជាងគេ និងអ្នកចូលរួមប្រកួតច្រើនជាងគេរហូតមកដល់ពេលនេះ។
ចាប់តាំងពីការប្រកួត "ស្ពានភាសាចិន" សម្រាប់សិស្សមធ្យមសិក្សា និងការសម្តែង "ស្ពានភាសាចិន" សម្រាប់សិស្សបឋមសិក្សាពិភពលោកត្រូវបានប្រារព្ធឡើង សិស្សបឋមសិក្សា និងមធ្យមសិក្សាសរុបជាង ៣២០០ នាក់មកពី ១១០ ប្រទេសត្រូវបានអញ្ជើញមកប្រទេសចិន ឬតាមអនឡាញ ដើម្បីចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រជាសាកលនៃការប្រកួតនេះ។ សិស្សបឋមសិក្សា និងមធ្យមសិក្សាជាង ៣៥ ម៉ឺននាក់មកពីប្រទេសនានាបានចូលរួមក្នុងវគ្គបឋម ការប្រកួតនេះទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់អំពីការប្រកួតសិស្សបឋមសិក្សា និងមធ្យមសិក្សា និងអ្នកសិក្សាភាសាចិននៅលើពិភពលោក៕
អ្នកសារព័ត៌មាន ៖ Zhu Hai
អ្នកបកប្រែ ៖ Shen Yan