យូណាន ៖ ឋានសួគ៌សម្រាប់កីឡានៅខាងក្រៅ

2023-10-30 22:11:37
ប្រភព:គេហទំព័រយូណាន

ថ្មីៗនេះ សន្និសីទឧស្សាហកម្មកីឡានៅខាងក្រៅរបស់ប្រទេសចិនឆ្នាំ២០២៣ បានប្រារព្ធឡើងនៅក្នុងមណ្ឌលស្វយ័តជនជាតិបៃ តាលីខេត្តយូណាន។ ធនធានកីឡានៅខាងក្រៅចម្រុះពណ៌របស់ខេត្តយូណានត្រូវបានបង្ហាញនៅលើឆាកនៃសន្និសីទជាតិនេះ។

យូណានមានធម្មជាតិដ៏សម្បូបែប។ តាមទស្សនៈនៃគុណសម្បត្តិទីតាំង យូណានមានទីតាំងនៅភាគនិរតីនៃប្រទេសចិន ហើយកំពុងសាងសង់មជ្ឈមណ្ឌលរបស់ប្រទេសចិនចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការដឹកជញ្ជូនទូទៅមានភាពងាយស្រួល។ ពីទស្សនៈនៃអត្ថប្រយោជន៍ធនធាន យូណានមានសណ្ឋានដីលក្ខណៈពិសេស ដែលមានធនធានកីឡានៅខាងក្រៅដ៏សម្បូបែប ព្រមទាំង​ទឹក ដី អាកាស ភ្នំ ព្រិល ទឹកកកជាដើម ដែលត្រូវបានចែកចាយគ្រប់ទីកន្លែង។ តាមទស្សនៈនៃគុណសម្បត្តិមនុស្សធម៌ ខេត្តយូណានមានវប្បធម៌ជនជាតិភាគតិចចម្រុះ និងទេសភាពវប្បធម៌ ដែលអាចផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែប និងធនធានសម្រាប់កីឡានៅខាងក្រៅ ដូច្នេះ យូណានបានក្លាយជាគោលដៅកីឡាក្រៅដែលពេញនិយមដោយអ្នកចូលចិត្តកីឡាក្រៅមកពីទូទាំងប្រទេសចិន ហើយបានក្លាយជាតំបន់ដំបូងគេដែលស្វែងយល់ និងអភិវឌ្ឍកីឡានៅខាងក្រៅក្នុងប្រទេសចិនដែរ៕

អ្នកសារព័ត៌មាន ៖ Lou Ying

អ្នកបកប្រែ ៖ Shen Yan







យូណាន ៖ ឋានសួគ៌សម្រាប់កីឡានៅខាងក្រៅ