ពិធីបុណ្យប្រណាំងសេះនៅរដូវរំហើយបានបើកសម្ពោធនៅទីក្រុងសំាងគ្រីឡានៃខេត្តយូណាន
2023-11-01 16:51:01
ប្រភព:China Daily
នៅថ្ងៃទី៣០ ខែតុលា ពិធីបុណ្យប្រណាំងសេះនៅរដូវរំហើយបានបើកសម្ពោធនៅទីក្រុងសំាងគ្រីឡា មណ្ឌលស្វយ័តជនជាតិទីបេ ទីឈីងនៃខេត្តយូណាន ក្នុងនាមជាសកម្មភាពមួយក្នុងចំណោមមហោស្រពទេសចរណ៍វប្បធម៌ "សំាងគ្រីឡា" លើកដំបូងរបស់ពិភពលោក។ សត្វសេះចំនួនជាង ២០០ ក្បាលដែលមកពីខេត្តយូណាន សុីឈួន និងភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង បានជួបជុំនៅក្រុងសំាងគ្រីឡា ដើម្បីចូលរួមការប្រកួតប្រជែង។
វប្បធម៌សេះមានប្រវត្តិយូរលង់ណាស់មកហើយ និងមានមូលដ្ឋានដ៏ជ្រាលជ្រៅក្នុងប្រជាជននៅមណ្ឌលទីឈីង ហើយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ប្រពៃណីរបស់ជនជាតិទីបេនៅក្នុងមណ្ឌលទីឈីង។ សូមបញ្ជាក់ថា ការប្រណាំងសេះគឺជាចំណង់ចំណូលចិត្តទូទៅនៃជនជាតិទីបេ ជនជាតិណាស៊ី ជនជាតិលីស៊ូ និងជនជាតិយី នៅក្នុងមណ្ឌលទីឈីង៕
អ្នកយកព័ត៌មាន៖ Li Yingqing
អ្នកបកប្រែ៖ Li Zha