ទេសភាពដ៏ស្រស់ស្អាតនៃស្ពានសួនឡុង នៅស្រុកជានសួយ ខេត្តយូណាន

2023-11-06 15:51:37
ប្រភព:កាសែតយូណានដេលី

ស្ពាននេះមានឈ្មោះថាស្ពានសួនឡុងដែលស្ថិតនៅចម្ងាយ ៥ គីឡូម៉ែត្រភាគខាងលិចនៃស្រុកជានសួយ ខេត្តយូណាន។ ស្រុកជានសួយគឺជាទីក្រុងបុរាណដែលមានប្រវត្តិរាប់ពាន់ឆ្នាំ។ ស្រុកបុរាណនេះត្រូវបានហ៊ុំព័ទ្ធដោយទន្លេជាច្រើន ហើយបានបង្កើតជាស្ពានដ៏ល្បីល្បាញជាច្រើនផងដែរ។ ក្នុងនោះ ស្ពានសួនឡុងគឺជាស្ពានធំជាងគេ និងស្រស់ស្អាតបំផុត វាលាតសន្ធឹងលើទន្លេលូជាំងនិងទន្លេថាឈុងទន្លេទាំងពីរបត់ដូចនាគមួយគូ។ ស្ពានសួនឡុងដែលមានប្រវត្តិដ៏យូរលង់ និងមានសន្ទុះដ៏អស្ចារ្យ មានរន្ធចំនួន ១៧ ដូច្នេះវាត្រូវបានគេហៅថាស្ពានរន្ធ ១៧ដែលជានិមិត្តសញ្ញាដ៏សំខាន់មួយនៅក្នុងស្រុកជានសួយ៕

អ្នកយកព័ត៌មាន៖ Li Ya Yang Lei

អ្នកបកប្រែ៖ Li Zha

ទេសភាពដ៏ស្រស់ស្អាតនៃស្ពានសួនឡុង នៅស្រុកជានសួយ ខេត្តយូណាន