ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២៣ ត្រូវបានបិទសម្ពោធនៅក្រុងគុនមីង ខេត្តយូណាន
2023-11-20 17:08:45
ប្រភព:កាសែតយូណានដេលី
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២៣ ត្រូវបានបិទសម្ពោធនៅក្រុងគុនមីង ខេត្តយូណាន ដែលមានប្រធានបទជា"Nihao!China"។ពិព័រណ៍នេះមានរយៈពេលបីថ្ងៃ ដែលបានទាក់ទាញតំណាងមកពីក្រសួងទេសចរណ៍ជាតិចំនួន ៨ និងអង្គការចំនួន ៦ រួមមានប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម អាហ្វ្រិកខាងត្បូង នេប៉ាល់ ម៉ាឡេស៊ី និងឡាវ និងអង្គការទេសចរណ៍ពិភពលោក អង្គការសហប្រជាជាតិ សម្ព័ន្ធទេសចរណ៍ពិភពលោក សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធទេសចរណ៍ភ្នំអន្តរជាតិ អង្គការទេសចរណ៍ប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃ ប្រទេស និងតំបន់សរុបចំនួន ៧០ និងឈ្មួញទេសចរណ៍អន្តរជាតិចំនួន ៨៩២ នាក់បានចូលរួមនៅក្នុងពិព័រណ៍នេះ៕
អ្នកបកប្រែ៖ លីហ្សា