រូបភាពដ៏ស្រស់ស្អាតនៃការបាញ់រ៉ុក្កែតរបស់ប្រទេសចិនមើលទៅដូចជា "មីរ៉ាមេន"
នេះគឺជាអណ្តាតភ្លើងដែលឆាបឆេះចេញពីម៉ាស៊ីនបាញ់បង្ហោះរ៉ុក្កែតរបស់ចិន។ វាអាចលេចចេញជារាងសរសៃល្អិតៗនៅក្នុងកញ្ចក់កាមេរ៉ា។ រូបភាពប្រភេទនេះត្រូវបានគេហៅថា "មីទាញ" ដោយអ្នកចូលចិត្តអវកាស។
ដំណើរការនៃការថត "មីទាញ" មានភាពស្មុគស្មាញ។ ដើម្បីកត់ត្រារូបភាពដ៏អស្ចារ្យដល់កម្រិតអតិបរមាក្នុងការថតនីមួយៗ អ្នកនិយមថតរូបជាធម្មតានឹងរៀបចំឧបករណ៍ច្រើនជាង ៦ ឈុត។ មុនពេលថត គ្រឿងបរិក្ខារថតរូបត្រូវបានរៀបចំឡើងពីបួនទៅប្រាំរយម៉ែត្រនៅឃ្លាតពីការបាញ់រ៉ុក្កែត ហើយត្រូវត្រួតពិនិត្យម្តងហើយម្តងទៀតអំពីថ្ម និងទិន្នន័យថតរូបក្នុងកាមេរ៉ា ថែមទាំងត្រូវបានការពារពីភ្លៀង និងភ្លើង ហើយកែសម្រួលកាមេរ៉ាទៅជាការថតរូបដោយស្វ័យប្រវត្តិ ដើម្បីធានាថាពេលវេលាសំខាន់ៗត្រូវបានចាប់យក។ បន្ទាប់ពីការរៀបចំរួចរាល់ អ្នកថតត្រូវថយទៅតំបន់ទស្សនារង់ចាំដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីកន្លែងបាញ់បង្ហោះរ៉ុក្កែត។
អ្នកនិយមថតរូប សៀវ ហៃលីង បាននិយាយថា ការថតរូបអំពីលំហអាកាសក៏មានតម្លៃស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ ដែលអាចជួយផ្តល់សម្ភារៈឱ្យអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីជួយបង្កើនប្រសិទ្ធភាពដំណើរការមួយចំនួន៕
អ្នកបកប្រែ៖ Li Zha