"មានការរស់នៅមួយប្រភេទហៅថា យូណាន" ដើរចូលក្នុងប្រទេសថៃ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ចិន-ថៃ "ទន្លេមួយ· គ្រួសារមួយ" និងព្រឹត្តិការណ៍ផ្លាស់ប្តូរអន្តរជាតិ "មានការរស់នៅមួយប្រភេទហៅថា យូណាន" ដើរចូលក្នុងប្រទេសថៃ បានប្រារព្ធឡើងនៅទីក្រុងបាងកក។
នៅក្នុងពិធីបើកដំណើរការគម្រោងជាច្រើនដូចជា "ជំនាន់ Z·អនាគតនៃសិល្បៈដ៏ស្រស់ស្អាត" និង "ការជ្រើសរើសព័ត៌មានកំពូលទាំងដប់អំពីឡានឆាង-មេគ្គង" ត្រូវបានប្រកាសជាផ្លូវការ។ ក្រុមហ៊ុនយូណានដេលីគ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Thailand MCOT Public Co., Ltd. វិទ្យាស្ថានបច្ចេកទេសអន្តរជាតិ N-Tech ថៃ និងបានផ្តល់អាហារូបករណ៍ "ទន្លេមេគង្គ" ដល់មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយទស្សនាវដ្តី ‹‹ទន្លេមេគង្គ››បានប្រគល់ស្លាកសម្គាល់ដល់ការិយាល័យតំណាងប្រទេសថៃ។
កិច្ចសន្ទនានិពន្ធនាយកប្រទេសចិន-ថៃ “Getting Better for Shared Future”បានរៀបចំនៅថ្ងៃដដែលនោះ ដោយផ្តោតលើប្រធានបទដូចជាការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយនិងការផ្សព្វផ្សាយឆ្លងវប្បធម៌ ការផ្លាស់ប្តូរ និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ។ល។
ព្រឹត្តិការណ៍នេះមានរៀបចំតំបន់តាំងពិព័រណ៍ក្រោមប្រធានបទ "មានការរស់នៅមួយប្រភេទហៅថា យូណាន" បានទាក់ទាញចំណាប់អារម្មណ៍នៃភ្ញៀវកិត្តិយស។ នៅតំបន់ពិព័រណ៍មានអាហារឆ្ងាញ់ ផ្កាស្រស់ ស្លឹកតែភូអឺ ផលិតផលវប្បធម៌ច្នៃប្រឌិតអរូបី ដែលមកពីក្រុងបោសាន ក្រុងលីងឆាង មណ្ឌលស្វយ័តដឺហុង ក្រុងភូអឺ មណ្ឌលស្វយ័តស៊ីសំាងប៉ានណា និងមណ្ឌលស្វយ័តហុងហឺរបស់ខេត្តយូណាន ព្រមទាំងមានពិព័រណ៍រូបភាពសិល្បៈ‹‹ខេត្តយូណានដ៏ស្រស់ស្អាត ឡានឆាង-មេគង្គពណ៌បៃតង›› ដែលបានតាំងបង្ហាញរូបភាពរាប់សិបផ្ទាំង។
ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយសមាគមអ្នកសារព័ត៌មានចិន សហព័ន្ធអ្នកសារព័ត៌មានថៃ ស្ថានទូតចិនប្រចាំប្រទេសថៃ ការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនខេត្តយូណាន ហើយរៀបចំដោយក្រុមហ៊ុនកាសែតយូណានដេលីគ្រុប វិទ្យាស្ថានបច្ចេកទេសអន្តរជាតិ N-Tech ថៃ មជ្ឈមណ្ឌលផ្សព្វផ្សាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកនៃនាយកដ្ឋានភាសាបរទេសចិន និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល មេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងអ្នកជំនាញជាង ១៥០ នាក់ មកពីប្រទេសចិន និងថៃ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក លាវ ស៊ីយ៉ាងលេខាធិការបក្ស និងជាអនុប្រធាននៃសមាគមអ្នកសារព័ត៌មានចិន និងអគ្គកុងស៊ុលថៃប្រចាំទីក្រុងគុនមីង បានថ្លែងសុន្ទរកថាតាមអ៊ីនធើណិត៕
អ្នកសារព័ត៌មានេះ Huang Yixian Zhang Ruogu Chu Donghua
អ្នកបកប្រែ៖ Li Zha