ព្រឹត្តិការណ៍ប្រណាំងរថយន្ត "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានដ៏ចម្រុះពណ៌" លើកទី៦ បានមកដល់ប្រទេសកម្ពុជា

2023-11-30 22:57:51
ប្រភព:yunnangateway

ពេលថ្មីៗនេះ ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ព្រៃឈើត្រូពិច "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានដ៏ចម្រុះពណ៌" លើកទី៦ បានមកដល់ ខេត្តព្រះវិហារនៃប្រទេសកម្ពុជា។ ខេត្តព្រះវិហារមានទីតាំងស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ សណ្ឋានដីនៅទីនេះមានរូបរាងខុសប្លែកគ្នា ផ្លូវស្មុគស្មាញជាច្រើនដូចជា ផ្លូវទឹក ផ្លូវភ្នំ និងស្ពានឯកទិស ដែលស័ក្តិសមសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏លំបាកបែបនេះ។

ក្នុងចំណោមរថយន្តចំនួនជាង ២០ គ្រឿងដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានអ្នកបើកបរអាជីព ៧ នាក់មកពីខេត្តព្រះវិហារ និងខេត្តសៀមរាប។

ប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ព្រឹត្តិការណ៍នេះដោយចាត់តាំងក្រុមវេជ្ជសាស្ត្រ ក្រុមជួសជុល និងក្រុមការពារសុវត្ថិភាព។ មុននឹងចាប់ផ្តើម កង់ឡានខាងស្តាំរបស់រថយន្តកម្ពុជាមួយគ្រឿងជាប់ផុង អ្នកបើកបរជនជាតិចិនបានបើករថយន្តទាញអូសយ៉ាងសកម្ម ដើម្បីជួយរថយន្តកម្ពុជាចេញពីបញ្ហានេះ។ ដើម្បីការពារសុវត្ថិភាពក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមការងាររបស់កម្ពុជាបានរុករក និងដោះស្រាយបញ្ហាជាមុនក្នុងជម្រាល និងរណ្តៅដែលមានគ្រោះថ្នាក់ ហើយទុកពេលគ្រប់គ្រាន់សម្រាប់រថយន្តរុករកផ្លូវ ដើម្បីធានាសុវត្ថិភាពនៃព្រឹត្តិការណ៍នេះ។

នៅទីបំផុត អ្នកបើកបរចិនម្នាក់ឈ្មោះ វ៉ាង យុងយូន បានឈ្នះជើងឯក។

អ្នកសារព័ត៌មាន ៖ Chen Chen

អ្នកបកប្រែ៖ Li Zha

ព្រឹត្តិការណ៍ប្រណាំងរថយន្ត "ខ្សែក្រវាត់ និងផ្លូវ · ខេត្តយូណានដ៏ចម្រុះពណ៌" លើកទី៦ បានមកដល់ប្រទេសកម្ពុជា