មានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីការរើសផ្លែកាហ្វេ ភូអឺ!
រដូវរងាគឺជារដូវប្រមូលផលសម្រាប់កាហ្វេ។ គ្រាប់ផ្លែឈើកាហ្វេក្រហមជាច្រើនលើមែកឈើ ដើមកាហ្វេនៅពាសពេញភ្នំក្នុងចំការកាហ្វេ Aini ក្នុងទីក្រុងភូអឺ ខេត្តយូណាន ប្រទេសចិនទទួលបានការប្រមូលផលល្អ។ ថ្មីៗនេះ ពិធីបុណ្យជ្រើសរើសកាហ្វេលើភ្នំខ្ពស់ប្រទេសចិន·ខេត្តយូណានលើកទី២ ឆ្នាំ២០២៣ ដែលមានប្រធានបទ "ជំរុញការអភិវឌ្ឍតំបន់ជនបទ នាំកាហ្វេយូណានឆ្ពោះទៅកាន់ពិភពលោក និងឱ្យពិភពលោកស្គាល់កសិករកាហ្វេយូណាន" បានប្រារព្ធនៅចំការកាហ្វេ Ainiនៃក្រុងភូអឺ។
ក្នុងពិធីបុណ្យជ្រើសរើសកាហ្វេលើនេះបានរៀបចំការប្រកួតអ្នកឆុងកាហ្វេនិងកសិករដាំកាហ្វេជ្រើសរើសកាហ្វេ ក៏ដូចជាការប្រកួតឆុងកាហ្វេ។ គួរបញ្ជាក់ថា គេបានបន្ថែមវគ្គពិសេសមួយក្នុងការប្រកួតឆុងកាហ្វេគឺ ការលាយបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិត ដែលប្រើប្រាស់ដំណាំសេដ្ឋកិច្ចមានដូចជា តែ ផ្លែឈើ បន្លែជាដើម ដើម្បីណែនាំ និងផ្សព្វផ្សាយផលិតផលពាក់ព័ន្ធដល់ក្រុមអ្នកចូលចិត្តកាហ្វេ។
នៅពេលដែលវប្បធម៌តែ និងវប្បធម៌កាហ្វេជួបជុំគ្នា វានាំមកនូវគំនិតថ្មីដល់ការច្នៃប្រឌិតផលិតផលនៃ "តែ និងកាហ្វេចិន"។ គួរបញ្ជាក់ថា ផលិតផលស៊េរីថ្មី "ឡាតេតែ" ត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងពិធីបុណ្យជ្រើសរើសកាហ្វេនេះ ផលិតផលនេះរួមបញ្ចូលគ្នានូវកាហ្វេភ្នំខ្ពស់នៃខេត្តយូណានជាមួយនឹងតែយូណាន ដើម្បីបង្កើតនូវភេសជ្ជៈពិសេសដ៏ពេញនិយមចំនួនបីគឺ "ឡាតេតែភូអឺនិងទឹកក្រូច""ឡាតេតែផ្កាម្លិះ" និង"ឡាតេតែផ្កាកុលាប"។
ផ្ទៃដីដាំកាហ្វេនៅទីក្រុងភូអឺជាង ៤,៥ ម៉ឺនហិចតា ហើយខណ្ឌស៊ឺមៅមានជាង ១,៥ ម៉ឺនហិចតា ក្នុងនោះផ្ទៃដីជ្រើសរើសជាង ១,៥ ម៉ឺនហិចតា ដែលមានតម្លៃទិន្នផលសរុបចំនួន ២,៣៨ ពាន់លានយាន់៕
អ្នកសារព័ត៌មាន ៖ Mo Yingyi
អ្នកបកប្រែ ៖ Shen Yan