តើអ្នកណានឹងឈ្នះក្នុងការប្រកួត "ព្រះអង្គម្ចាស់រាំរបាំលើកម្ហូប"?

2023-12-29 17:14:55
ប្រភព:គេហទំព័រយូណាន

ថ្មីៗនេះ ប្រកួតប្រជែង "ព្រះអង្គម្ចាស់រាំរបាំលើកម្ហូប" នៃកម្មវិធីរដូវកាលរបាំតាលីលើកទី ២ ឆ្នាំ២០២៣  បានរៀបចំនៅក្នុងស្រុកស្វយ័តជនជាតិយី ណានជាន មណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាននៃប្រទេសចិន ហើយបានជ្រើសរើស "ព្រះអង្គម្ចាស់រាំរបាំលើកម្ហូប" ក្នុងប្រកួតប្រជែង។

"រាំរបាំលើកម្ហូប" គឺជារបាំប្រពៃណី និងពិធីដែលសំដែងដោយជនជាតិយី ក្នុងស្រុកណានជាន ខេត្តយូណាន ប្រទេសចិន ដើម្បីគោរពភ្ញៀវ និងបង្កើនបរិយាកាសរីករាយនៅពេលបម្រើអាហារក្នុងពិធីជប់លៀង។ បន្ទាប់ពីការអភិវឌ្ឍជាច្រើនឆ្នាំ នាពេលបច្ចុប្បន្ននេះ "រាំរបាំលើកម្ហូប" ណានជាន មិនត្រឹមតែជារបាំប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដោយសារមាន​អត្ថន័យ​វប្បធម៌​ជាតិ​ដ៏​សម្បូរ​បែប និង​ការពង្រីកនៃអត្ថន័យ​វប្បធម៌ "រាំរបាំលើកម្ហូប" មានល្បីឈ្មោះក្នុង និងក្រៅប្រទេសចិន ហើយបានក្លាយជាប័ណ្ណអាជីវកម្មដ៏ស្រស់ស្អាតរបស់ស្រុកណានជាន៕

អ្នកបកប្រែ ៖ Shen Yan






តើអ្នកណានឹងឈ្នះក្នុងការប្រកួត "ព្រះអង្គម្ចាស់រាំរបាំលើកម្ហូប"?