ក្នុងឱកាសខួបមួយឆ្នាំនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់( RCEP ) ផលប្រយោជន៍ដែលបានពីកំណើនសេដ្ឋកិច្ចក្នុងតំបន់បានរំលេចឡើងជាបណ្តើរៗ

2023-01-03 18:32:03
ប្រភព:CRI

ចាប់តាំងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ២០២២ មក រដ្ឋសមាជិកចំនួន ១៣ ក្នុងចំណោមរដ្ឋសមាជិកទាំង១៥បានអនុវត្តកិច្ចព្រមព្រៀងនេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សមាមាត្រនៃផលិតផលពន្ធគយសូន្យរវាងរដ្ឋសមាជិកបានកើនឡើងយ៉ាងខ្លាំង សេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយផលប្រយោជន៍ដែលបានពីកំណើនសេដ្ឋកិច្ចបានរំលេចឡើងជាបណ្តើរៗ។

នៅឯកំពង់ផែ Youyiguan ក្នុងទីក្រុង Pingxiang ភូមិភាគស្វយ័ត Guangxi ប្រទេសចិន ឡានដឹកផ្លែឈើដែលនាំចូលពីប្រទេសអាស៊ានបានបរទៅមកយ៉ាងមមាញឹក។ នៅឆ្នាំ ២០២២ផ្លែឈើអាស៊ានចំនួន៨ប្រភេទ រួមមានផ្លែទុរេនរបស់វៀតណាម ផ្លែមៀនរបស់កម្ពុជា និងផ្លែផាសិនរបស់ឡាវជាដើមទទួលបានការអនុម័តឱ្យចូលដែនចិនតាមស្តង់ដាចត្តាឡីស័កនិងភូតគាមអនាម័យរបស់ប្រទេសចិន។

ពាណិជ្ជកម្មនៃឧស្សាហកម្មដូចជាកសិផល រថយន្តនិងគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ និងឧស្សាហកម្មគីមីជាដើម បានបង្ហាញពីនិន្នាការរីកចម្រើនជាវិជ្ជមាន ហើយខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃក្នុងតំបន់ក៏ត្រូវបានពង្រឹងនិងអភិវឌ្ឍបន្ថែមទៀតផងដែរ៕

ក្នុងឱកាសខួបមួយឆ្នាំនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់( RCEP ) ផលប្រយោជន៍ដែលបានពីកំណើនសេដ្ឋកិច្ចក្នុងតំបន់បានរំលេចឡើងជាបណ្តើរៗ