ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញ និងនាំចូលពាណិជ្ជកម្មបរទេសរបស់ខេត្តយូណាន ប្រទេសចិន បានកើនឡើង ១២.១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

2023-01-04 10:42:16
ប្រភព:កាសែតយូណានដេលី

ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ តម្លៃសរុបនៃការនាំចេញ និងនាំចូលពាណិជ្ជកម្មបរទេសរបស់ខេត្តយូណាន ប្រទេសចិន មានចំនួន ៣០៧.៣៣ ពាន់លានយន់ កើនឡើង ១២.១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃនៃការនាំចេញមានចំនួន ១៤៩,៨២ ពាន់លានយន់ កើនឡើង ១,៧% តម្លៃនៃការនាំចូលមាន ១៥៧,៥១ ពាន់លានយន់ កើនឡើង ២៤,១%។

យោងតាមការណែនាំពីនាយកដ្ឋានគយគុនមីងបានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ តម្លៃនៃការនាំចេញ និងនាំចូលរបស់ខេត្តយូណានទៅកាន់អាស៊ាន ឈានដល់ ១១៥.៨៨ ពាន់លានយន់ កើនឡើង ៥.៦% ចំណែកឯតម្លៃនៃការនាំចូល និងនាំចេញទៅកាន់អាស៊ាន ស្មើនឹង ៣៧.៧%នៃតម្លៃសរុបនៃការនាំចូល និងនាំចេញរបស់ខេត្តយូណាន។ តម្លៃនៃការនាំចេញ និងនាំចូលទៅកាន់បណ្តាប្រទេសនៅតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" និងប្រទេសដៃគូពាណិជ្ជកម្ម RCEP មានចំនួន ១៨៨.៦២ ពាន់លានយន់ និង ១៣១.២៨ ពាន់លានយន់ កើនឡើង ១៨.៥%និង ៦.២%រៀងគ្នា៕

អ្នកយកព័ត៌មាន៖ Liu Ziyu

អ្នកបកប្រែ៖Li Zha

ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញ និងនាំចូលពាណិជ្ជកម្មបរទេសរបស់ខេត្តយូណាន ប្រទេសចិន បានកើនឡើង ១២.១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន