វេទិកាប្រព័ន្ធផ្សព្វផ្សាយទីក្រុងភ្លោះចិន-មីយ៉ាន់ម៉ាឆ្នាំ ២០២២ ប្រារព្ធឡើងនៅខេត្តយូណានប្រទេសចិន
ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ សកម្មភាពជាបន្តបន្ទាប់សម្រាប់ខួបលើកទី ៣០ នៃការបោះពុម្ពផ្សាយទស្សនាវដ្តី "Mingala" និងវេទិកាប្រព័ន្ធផ្សព្វផ្សាយទីក្រុងភ្លោះចិន-មីយ៉ាន់ម៉ាឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងម៉ាងសឺ តំបន់ស្វយ័តជនជាតិតាយ និងជនជាតិជីងប៉ ឌឺហុង នៃខេត្តយូណាន។
ក្រោមប្រធានបទ "កសាងសហគមន៍រួមវាសនាចិន-មីយ៉ាន់ម៉ា ចូលរួមវិភាគទានដល់កម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយ" វេទិកានេះបានអញ្ជើញអ្នកជំនាញជាន់ខ្ពស់ជិត ១០០ នាក់ និងអ្នកតំណាងពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ វិស័យបកប្រែ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសចិន និងមីយ៉ាន់ម៉ា ហើយសកម្មភាពក្នុងកម្មវិធីរួមមាន ការថ្លែងសុន្ទរកថាគន្លឹះ វេទិកាស្របគ្នា ជាដើម។ វេទិកានេះផ្តោតសំខាន់ទៅលើបញ្ហាក្តៅនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក ដើម្បីបើកទំព័រថ្មី និងបណ្ដុះបណ្ដាលកាលានុវត្តភាពថ្មីសម្រាប់ប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ចិន-មីយ៉ាន់ម៉ា។ ក្នុងអំឡុងពេលនោះ វេទិកាព័ត៌មានធុរកិច្ចមីយ៉ាន់ម៉ាត្រូវបានបើកដំណើរការក្នុងពេលតែមួយផងដែរ ។
ចាប់តាំងពីវេទិកានេះត្រូវបានប្រារព្ធឡើងចំនួន ៣ លើកមក វេទិកាប្រព័ន្ធផ្សព្វផ្សាយទីក្រុងភ្លោះចិន-មីយ៉ាន់ម៉ាមានឈ្មោះកាន់តែល្បីល្បាយ ហើយបានក្លាយជាកិច្ចប្រជុំសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ធនាគារគំនិត ការបកប្រែ ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការចរចារនាពេលអនាគត។ ឆ្នាំ២០២២ ស្របនឹងខួប ៣០ ឆ្នាំនៃការបង្កើតទស្សនាវដ្ដី "MINGALA" នៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណានដែលបានបោះពុម្ពក្នុងប្រទេសមីយ៉ាន់ម៉ាជាភាសាភូមា។ ទស្សនាវដ្ដី "Mingala" គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងមីយ៉ាន់ម៉ា ហើយបានក្លាយជាបណ្តាញដ៏សំខាន់មួយសម្រាប់អ្នកអានវ័យក្មេងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីយល់ពីប្រទេសចិន៕
អ្នកសារព័ត៌មាន៖ He Rong Han Chengyuan Wang Huan Guan Yushu
អ្នកបកប្រែ៖Li Zha