ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រឆាំងនឹងការប្រើប្រាស់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន

2023-01-04 18:25:00
ប្រភព:CRI

ពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសថានឹងអនុវត្តវិធានការ"ថ្នាក់ B គ្រប់គ្រងតាមថ្នាក់B" ចំពោះការឆ្លងជំងឺកូវីដ-១៩ ព្រមនិងដាក់ចេញវិធានការបណ្តោះអាសន្នសម្រាប់ការចេញចូលដែនរវាងជនជាតិចិននិងបរទេស។ ប្រទេសជាច្រើនស្វាគមន៍ចំពោះវិធានការទាំងនេះ។ ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនេះមានប្រទេសមួយចំនួនបានចាប់ផ្តើមចាត់វិធានការបង្ការជំងឺឆ្លងជាបណ្តោះអាសន្នដែលសំដៅចំពោះអ្នកដំណើរចិន។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៣ ខែមករាថា ប្រទេសចិននឹងបន្តឆ្លើយតបនឹងស្ថានភាពជំងឺរាតត្បាត កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈសម្បត្តិលក្ខខណ្ឌកាន់តែល្អសម្រាប់ការផ្លាស់ប្តូរប្រកបដោយសុវត្ថិភាព សុខភាព និងមានសណ្តាប់ធ្នាប់រវាងជនជាតិចិននិងបរទេស និងធានាឱ្យបានកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយបរទេស។ ប្រទេសចិនមានឆន្ទៈពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ រួមគ្នាខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ហើយចិននឹងចាត់វិធានការឆ្លើយតបស្ថានភាពផ្សេងៗគ្នាដោយអនុលោមតាមគោលការណ៍ស្មើគ្នា ៕

ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រឆាំងនឹងការប្រើប្រាស់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន