សត្វស្វា Phayre's leaf របស់ខេត្តយូណាន ប្រទេសចិន បានបន្ថែម "កូនស្វាមាស" មួយទៀត
ថ្មីៗនេះ នៅក្រុងបាវសាន ខេត្តយូណាន ប្រទេសចិន បានថតវីដេអូដោយចៃដន្យនូវកូនស្វា Phayre's leaf ដែលកំពុងលេងជាមួយមេវា ខណៈពេលដែលអ្នកបច្ចេកទេសមកពីតំបន់អភិរក្សធម្មជាតិថ្នាក់ខេត្ត សៀវហីសាន នៅស្រុកលុងលីង កំពុងធ្វើការសង្កេតសត្វព្រៃនៅក្នុងតំបន់អភិរក្ស គូឆេងសានហ្សឺ "កូនស្វាមាស"នេះគឺជាកូនស្វា Phayre's leaf ទី ៧ ក្បាលដែលបានតាមដាន និងសង្កេតឃើញនៅទីនេះក្នុងឆ្នាំ ២០២២។
សត្វស្វា Phayre's leaf ជាសត្វព្រៃការពារសំខាន់ថ្នាក់ជាតិទី ១ នៃប្រទេសចិន។ កូនស្វា Phayre's leaf ដែលទើបនឹងកើតមានរោមពណ៌មាសពេញរាយកាយ ជាធម្មតា បន្ទាប់ពី ៤ ខែទៅ ៦ ខែ រោមពណ៌មាសបានប្រែទៅពណ៌ប្រផេះលាយពណ៌ខៀវ ហើយពួកវាចាប់ផ្តើមរស់នៅដោយឯករាជ្យ។
បច្ចុប្បន្ននេះ សត្វស្វា Phayre's leaf មានចំនួន ១០ ក្រុមស្មើនឹង ៣៥០ ក្បាលនៅក្នុងតំបន់អភិរក្សធម្មជាតិថ្នាក់ខេត្ត សៀវហីសាន លុងលីង ។ យោងតាមការណែនាំពីលោក យ៉ាង ផេជី អ្នកទទួលខុសត្រូវនៃការិយាល័យតំបន់អភិរក្សធម្មជាតិថ្នាក់ខេត្ត សៀវហីសាន លុងលីង បានឱ្យដឹងថា តំបន់អភិរក្សនឹងពង្រឹងការផ្សព្វផ្សាយ និងការអប់រំអំពីអរិយធម៌អេកូឡូស៊ី ជាពិសេសនឹងបង្កើនកម្លាំងតាមដានការស៊ើបអង្កេត ការការពារ និងការគ្រប់គ្រងប្រភេទសត្វសំខាន់ៗ ដូចជាសត្វ Phayre's leaf ដើម្បីបង្កើត "ផ្ទះ" មួយដែលប្រកបដោយសុវត្ថិភាព និងសុខដុមរមនាសម្រាប់ការរស់រាន ក៏ដូចជាការបន្តពូជរបស់សត្វព្រៃផងដែរ៕
អ្នកសារព័ត៌មាន៖ Yu Yunjiang Yin Chunzhu Yang Rongting
អ្នកបកប្រែ៖Li Zha